ប្រហែលជា បញ្ហាផែនទីថ្មី នៅលើប្រព័ន្ធ iOS6 មិនទាន់អាក្រក់គ្រប់គ្រាន់ សំរាប់ Apple ទេមើលទៅ ទើបពេលថ្មីៗនេះ រដ្ឋាភិបាលប្រទេស កូរ៉េ បានធ្វើការ តវ៉ា ក្រុមហ៊ុន Apple លើការចុះឈ្មោះ កោះមួយ ឈ្មោះ Dokdo អោយ សរសេរជា ភាសាកូរ៉េវិញ ព្រោះបើតាមរបាយការណ៍ បានអោយដឹងថា វា ជាកោះមួយ ស្ថិតក្នុងជំលោះដែនសមុទ្ររវាង ប្រទេសកូរ៉េ និងជប៉ុន។
កូរ៉េបានតវ៉ាថា Dokdo គឺជា ផ្នែកមួយនៃ បូរណភាពដែនដីរបស់កូរ៉េ ហើយ វាគួរតែ សរេសរជា ឈ្មោះ កូរ៉េ នៅលើ ផែនទី នៅពេលដែលវា ត្រូវបានស្វែងរក ហើយបើទោះជា Apple ជាក្រុមហ៊ុន ឯកជន ក៏ដោយ តែបញ្ហានេះ រដ្ឋាភិបាល មិនអាច ព្រងើយកន្តើយបានឡើយ។ មិនមែនតែ Apple ទេ ដែលជួបបញ្ហាបែបនេះ សូម្បីតែ Google ក៏ត្រូវបានស្នើរដោយ រដ្ឋាភិបាល កូរ៉េ អោយផ្លាស់ប្តូរ ឈ្មោះកោះ ជាភាសាកូរ៉េ នៅលើផែនទី Google ដូចគ្នា នេះដែរ៕
ប្រភព: KoreaTimes