Search

[ព័ត៌មានក្តៅ] MuscleNerd បង្ហាញរូបភាព Jailbreak iPad mini

MuscleNerd-Tweet-About-iPad-mini-JB
ក្រោយពេល ចាប់ផ្តើមចេញលក់ជាសាធារណៈ នូវថេបប៉្លេតថ្មី iPad mini មិនទាន់បានប៉ុន្មានម៉ោងផង លោក MuscleNerd នៃក្រុម Dev Team បានធ្វីត បានបង្ហោះរូបភាព ដែលបង្ហាញពី ការ Jailbreak ជាជំហានដំបូងនូវ ម៉ាសីុនថ្មីនេះ។ បើតាម MuscleNerd បានអោយដឹងថា គាត់បានប្រើ វិធីសាស្ត្រ “Failbreak” ដែល Chpwn ប្រើ ក្នុងការ Jailbreak iPhone 5 តែវិធីនេះ គឺជា ជំហានដំបូងៗ និងអាចប្រើបាន តែជាមួយអ្នកអភិវឌ្ឍ តែប៉ុណ្ណោះ។

ipad-mini-jailbreak
បច្ចុប្បន្ន ប្រព័ន្ធ iOS 6 អាច Jailbreak បានប្រភេទ Tethered (ពាក់កណ្តាល) តែចំពោះ ឧបករណ៍ A4 ប៉ុណ្ណោះ (iPhone 3GS/4) ហើយសំរាប់ A5 ឡើងទៅ (iPad 4S/ iPad 2/3) មើលទៅ ត្រូវរង់ចាំយូរបន្តិចហើយ៕
ប្រភព: Twitter/musclenerd




Loading...

ចូលរួមមតិតាមរយៈ Facebook