Search

[ព័ត៌មាន] Apple ចំណាយ $3.4 ពាន់លានដុល្លារ ទៅលើ ការស្រាវជ្រាវ និងអភិវឌ្ឍន៍

Apple-R&D
ក្រុមហ៊ុន Apple គឺជា ក្រុមហ៊ុនអេឡិចត្រូនិកយក្ស ដ៏ធំ ហើយក៏ជា អ្នកវិនិយោគម្នាក់ដ៏ធំ ទៅលើ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាដែរ។ បើតាមរបាយការណ៍ ដាក់ជូន គណៈកម្មាធិការ Securities and Exchange របស់អាមេរិក សំរាប់ឆ្នាំ 2012 េនះ បានបង្ហាញថា ក្រុមហ៊ុនមួយនេះ បានចំណាយប្រាក់ អស់ជាង $3.4 ពាន់លានដុល្លារ ទៅលើ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ច្រើនជាងឆ្នាំទៅមុន ប្រមាណ $1 ពាន់លានដុល្លារ។

តែទោះជាយ៉ាងណា តួលេខនេះ ក៏នៅតិចជាង ក្រុមហ៊ុន Microsoft ដល់ទៅ 3 ដង។ Microsoft បានចំណាយទៅលើ វិស័យនេះ អស់ប្រមាណ $9.8 ពាន់លានដុល្លារ។ បើមើលតាមតួលេខហើយ យើងមិនទាន់ឃើញថា Windows Phone និង ថេបប៉្លេតថ្មី Surface របស់ Microsoft មានអ្វីថ្មី និងទាក់ទាញជាង iPad, iPod, iPhone និង ម៉ាសីុន Mac របស់ Apple នៅឡើយទេ៕

ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook