Search

[ព័ត៌មាន] Google អាប់ដេតកម្មវិធីរាវរក Google Search ជាមួយមុខងារបញ្ជារដោយប្រើ សំលេង

Google-Search-with-Voiceនេះ ជាដំណឹងល្អ សំរាប់អ្នកប្រើ iPhone 4/3GS និង iPad 1/2 ដែលមិនមានកម្មវិធី Siri។ ក្រុមហ៊ុន Google ថ្ងៃនេះ បានអាប់ដេត កម្មវិធីរាវរក របស់ខ្លួន Google Search សំរាប់ប្រព័ន្ធ iOS អោយមាន មុខងារថ្មី អាចរាវរកដោយប្រើ សម្លេង ដូច កម្មវិធីជំនួយការសំលេង Siri របស់ Apple ដែរ។ ពួកគេ បានហៅវាថា ជា កម្មវិធីដែលរាវរកដោយប្រើសំលេង ល្អ លឿន និងជំនាញបំផុតសំរាប់ ប្រព័ន្ធ iOS។


ដូច Siri ដែរ លោកអ្នក អាចសួរសំណួរទូទៅទៅកាន់វា, សួរអំពីអាកាសធាតុ, សួរអំពី កាលវិភាគកុន, រាវរករូបភាព, រាវរកផែនទី និងទីតាំងភូមិសាស្រ្ត ជាដើម។ លោកអ្នក អាចដោនឡូដវា ដោយឥតគិតថ្លៃពី App Store (US Store) ឬតាម iTunes
ប្រភព: iTunes




Loading...

ចូលរួមមតិតាមរយៈ Facebook