Search

[ព័ត៌មានក្តៅ] បិតាអ្នកបង្កើត ប្រព័ន្ធ iOS ត្រូវបានដកដំណែង ដោយសារមិនព្រម សុំទោស រឿងបញ្ហាផែនទីថ្មី នៅលើប្រព័ន្ធ iOS 6

Scott Forstall-Apple VP of iOSលោក Scott Forstall បិតា និងជា អ្នកបង្កើត ប្រព័ន្ធ iOS របស់ iPhone និង iPad ថ្ងៃនេះ ត្រូវបាន គេ ស្នើរអោយចាកចេញ ពីមុខតំណែង បច្ចុប្បន្ន (បណ្តេញចេញ) ដោយសារតែ គាត់ បដិសេធ មិនព្រម ធ្វើការ សុំទោស ចំពោះបញ្ហា កម្មវិធីផែនទីថ្មី លើប្រព័ន្ធ iOS 6… នេះបើតាម ប្រភពពី Wall Street Journal។ ប្រភព បានបន្តទៀតថា Forstall បានប្រកែកថា Apple មិនចាំបាច់ ធ្វើការសុំទោសនោះទេ តែ នាយកប្រតិបត្តិ Apple លោក Tim Cook និងថ្នាក់ដឹកនាំកំពូល ដទៃរបស់ Apple មិនយល់ដូច្នោះទេ ហើយទីបំផុត គឺលោក Tim Cook ជា អ្នកចុះហត្ថលេខា លើ លិខិតសុំទោសនោះ។

Scott Forstall

Forstall ធ្លាប់បាន ធ្វើការជាមួយ អតីតនាយកប្រតិបត្តិ លោក Steve Jobs តាំងពីជំនាន់ ក្រុមហ៊ុន NeXT មកម៉្លេះ ហើយ គាត់ មានទំនាក់ទំនង យ៉ាងជិតស្និទ្ធិ ជាមួយ Jobs។ ក្រោយ Steve Jobs លាចាកលោកនេះទៅ មានដំណឹងល្ហេចល្ហើយថា Forstall មិនសូវត្រូវជាមួយ នឹង សមាជិកដទៃទៀត នៅក្នុងក្រុមហ៊ុន ហើយ ការមិនព្រម ចុះហត្ថលេខា លើលិខិតសុំទោស ទាក់ទងនឹង បញ្ហាផែនទី គឺជា កំហុស ដែលនាំទៅដល់ ការបណ្តេញចេញនេះ។ ទោះជាយ៉ាងណា ក៏លោកអ្នក នឹងមិនឃើញគាត់ នៅឯ Google ឬ Microsoft ដែរ ព្រោះ គាត់ ត្រូវបានគេ ផ្តល់តំណែង ជាទីប្រឹក្សា របស់ នាយកប្រតិបត្តិ រយៈពេល 1 ឆ្នាំ ដែល ការធ្វើនេះ គឺជា មធ្យោបាយមួយ ទប់ស្កាត់ គាត់ មិនអោយទៅធ្វើការនៅ ក្រុមហ៊ុន ដែលជា គូរប្រកួតប្រជែង និងជៀសវាង ការលេចធ្លាយ បច្ចេកវិទ្យាសំងាត់ របស់ក្រុមហ៊ុន Apple។

លោក Scott Forstall និងលោក John Browett:
Scott Forstall and John Browett

ក្រៅពី Forstall ថ្នាក់ដឹកនាំ ម្នាក់ទៀត ក៏ត្រូវបាន គេ ដកចេញពី ដំណែងដែរ គឺលោក John Browett ដែលជា នាយកផ្នែកលក់រាយ របស់ Apple ដែល គាត់ ទើបតែ មកធ្វើការអោយ Apple បាន 6 ខែប៉ុណ្ណោះ ហើយបើតាមដំណឹង ការដកចេញរបស់ Browett គឺដោយសារតែ គាត់ផ្តោតលើ ការចំណេញលុយ ច្រើនពេក ជាជាង បទពិសោធន៍ដ៏ល្អរបស់អតិថិជន ពេលមកទិញអីវ៉ាន់ ដែលនេះ មិនមែនជា វប្បធម៌របស់ Apple នោះទេ។
អ្នកដែលមកកាន់ការងារជំនួស Forstall ត្រូវបានគេដឹងថា គឺ លោក Craig Federighi ដែលកំពុង គ្រប់គ្រង ប្រព័ន្ធ OS X របស់ Mac៕
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook