Search

[ព័ត៌មាន] Schiller ពន្យល់ពី មូលហេតុអ្វី ដែល iPad mini កំណត់តំលៃ $329

Phill Schiller and iPad miniដូចនឹងចៅហ្វាយនាយរបស់គាត់​​​​ Tim Cooks​​​​​​​​​​​​​​​​​ លោក Phil Schiller កំពុងរវល់ធ្វើការពន្យល់ពី មូលហេតុអ្វី ដែល iPad Mini មិនមានតំលៃ $199 ដូចដែលមនុស្សជាច្រើន បានរំពឹងទុក។ Schiller បានអង្គុយ ជាមួយសារព័ត៌មាន Reuter ហើយ គាត់បាននិយាយថា Apple មិនចេះធ្វើ ថេបប៉្លេត តំលៃ $199 ហើយមិនមែន ជាសំរាមនោះទេ។

ហើយ គាត់ បានពន្យល់ប្រាប់ The Times ផងដែរថា ជំហររបស់ Apple គឺបង្កើតផលិតផល ដែលយើង មានមោទនភាព នឹងធ្វើជាម្ចាស់វា ព្រមទាំងប្រើវា។ Apple នឹងមិនធ្វើ ផលិតផលដែល ថោក ហើយមានគុណភាពទាបនោះទេ។ នៅពេលដែល សេដ្ឋកិច្ច មិនសូវល្អ អ្នកប្រើប្រាស់ នឹងពិចារណា ថាតើ ផលិតផលណា ដែលពួកគេ គួរចំណាយលុយទៅលើ។ អតិថិជន Apple យល់ច្បាស់ថា ផលិតផល Apple មិនមានតំលៃថ្លៃ នោះទេ… វាត្រូវបាន គេកំណត់តំលៃ ទៅតាម គ្រឿងដែលល្អៗ ដែលយកមក ផលិតវា៕




Loading...

ចូលរួមមតិតាមរយៈ Facebook