Search

ចាក់គម្ពីរសាស្ត្រស្លឹករិតខ្មែរ មើលជោគវាសនា ជាមួយកម្មវិធី ChakKumPy

ChakKumPy
ChakKumPy ឬហៅជាខ្មែរថា កម្មវិធី ចាក់គម្ពីរ គឺជា វិធីទស្សទាយពីបុរាណខ្មែរ ដែលដកស្រង់ចេញពី សាស្ត្រស្លឹករិត ហើយជា វិធីទស្សទាយមួយ ដែលពេញនិយម សំរាប់ប្រជាជនខ្មែរ យើង។ ឥឡូវ វាមានជា កម្មវិធីសំរាប់ប្រព័ន្ធ iOS ហើយអាចដោនឡូដ ដោយស៊េរី ពី App Store។

តំរូវការជាមូលដ្ឋាន:
– iPhone, iPod Touch និង iPad ប្រព័ន្ធ iOS 5.0 ឬខ្ពស់ជាងនេះ
– កម្មវិធី ChakKumPy ដោនឡូដ ដោយឥតគិតថ្លៃពី App Store

វិធីប្រើប្រាស់:

1. ជាដំបូង សូមដោនឡូដ កម្មវិធីនេះពី App Store ជាមុនសិន ដោយបើកកម្មវិធី App Store រួចចូលទៅ Search ហើយវាយពាក្យ ChakKumPy។ បន្ទាប់មក ចុចលើវា រួចរើសយក FREE-> INSTALL រួចវាយ គណនី Apple ID របស់លោកអ្នក ចូល។
ChakKumPyChakKumPyChakKumPyChakKumPy

2. ក្រោយដោនឡូដចប់ សូមបើកកម្មវិធីនេះ បន្ទាប់មក ដើម្បីទស្សទាយ ចាក់គម្ពីរ លោកអ្នក មានជំរើសពីរ គឺ ចុចប៊ូតុង ចាក់គម្ពីរ ឬលើកទូរស័ព្ទ ដាក់លើក្បាល ហើយក្រឡុកទូរស័ព្ទ របស់លោកអ្នក នោះវា នឹងចេញលទ្ធផល លេខគម្ពីរ មិនខាន។ ចុចលើលេខគម្ពីរនោះ ឬចុចប៊ូតុង មើលទំនាយ ក៏បាន ដើម្បីមើលពី លទ្ធផល។ លទ្ធផល នឹងបង្ហាញជា ភាសាខ្មែរ និងអង់គ្លេស។ សូមរំកិលអេក្រង់ចុះក្រោម ដើម្បី មើលការបកស្រាយ ជាភាសាអង់គ្លេស៕
ChakKumPyChakKumPyChakKumPyChakKumPy




Loading...

ចូលរួមមតិតាមរយៈ Facebook