Search

[ព័ត៌មាន] Apple កំពុងតេស្តកំណែទំរង់ថ្មី iOS 6.0.1

ios-6.0.1បើតាមប្រភពពី AppleInsider បានអោយដឹងថា ក្រុមហ៊ុន Apple កំពុងចាប់ផ្តើមតេស្ត កំណែទំរង់ថ្មី iOS 6.0.1 ជាមួយនឹង បណ្តាញទូរស័ព្ទផ្សេងៗ នៅ អាមេរិក។ iOS 6.0.1 នឹងមកជាមួយនូវ ការកែប្រែកំហុសឆ្គងមួយចំនួន ដូចជា បញ្ហាខ្សែឆ្នូតនៅលើឃីប៊ត, បញ្ហាភ្លើង Flash មិនភ្លឹ, បញ្ហា WiFi, បញ្ហាអីុនធើណែតរបស់បណ្តាញទូរស័ព្ទ ព្រមទាំង កំហុសឆ្គងតូចៗ មួយចំនួនទៀត។ ក្រៅពីតេស្ត iOS 6.0.1 ហើយ Apple ក៏កំពុងតេស្ត កំណែទំរង់ 6.1 ដំណាលគ្នានេះដែរ៕

បញ្ហាខ្សែឆ្នូតនៅលើ ឃីប៊ត របស់ iPhone 5:
iPhone-5-keyboard-flickering
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook