Search

[ព័ត៌មាន] ថ្លៃដើម iPad Mini មួយគ្រឿង ប្រមាណ $195 ហើយនឹងលក់ក្នុងតំលៃ $299

iPad Miniការវាយតំលៃជា ជំហានដំបូង នូវគ្រឿងបន្លាស់ និងថ្លៃផលិត iPad Mini របស់ Apple ដោយ អ្នកជំនាញ Ming-Chi Kuo របស់ ក្រុមហ៊ុន KGI Securities បានអោយដឹងថា តំលៃផលិត iPad Mini មួយគ្រឿង គឺត្រូវប្រើថ្លៃដើមអស់ $195 សំរាប់ម៉ូដែល 16GB WiFi និង $254 សំរាប់ ម៉ូដែល 64GB LTE+WiFi។ អ្នកជំនាញនេះ បានបន្តអោយដឹងទៀតថា Apple អាចនឹងលក់វា ក្នុងតំលៃទាបបំផុត $299 ហើយបើតាមរយៈតំលៃនេះ Apple នឹងចំណេញសុទ្ធពី iPad Mini ក្នុងមួយគ្រឿង ប្រមាណពី 35% ទៅ 58% ប្រហាក់ប្រហែល នឹងការចំេណញពី iPhone 5 ដែរ៕

តំលៃប៉ាន់ស្មានថ្លៃដើមផលិត iPad Mini:iPad-Mini-BOM
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook