Search

[ព័ត៌មាន] Pod2g នៅឯព្រឹត្តិការណ៍ JailbreakCon 2012: មិនមានកម្មវិធី Jailbreak សំរាប់ប្រព័ន្ធ iOS 6 នៅឡើយទេ

Cyril-aka-Pod2gម្ចាស់កម្មវិធី Jailbreak Absinthe សំរាប់ប្រព័ន្ធ iOS 5.0 និង 5.1.1 លោក Cyril រហ័សនាម Pod2g បានឡើង លើវេទិការ WWJC (World Wide JailbreakCon) កាលពីពេលថ្មីៗនេះ ហើយបានបង្ហាញ ពីរបៀបថា តើគាត់ អាចបង្កើត កម្មវិធី Absinthe បានដោយរបៀបណា។ តែសំណួរ ចម្បងដែលចោទសួរគាត់ ក្នុងវេទិការនេះគឺ តើគាត់ នឹងបញ្ចេញ វិធីសំរាប់ Jailbreak ប្រព័ន្ធ iOS6 ថ្ងៃនេះមែនទេ? គាត់បាន ប្រាប់ថា ទេ! មិនមែនទេ!

pod2g

គាត់បានបន្ត ពន្យល់ប្រាប់ ពីរូបភាព ដែល Chpwn បង្ហាញពី ការ Jailbreak iOS 6 កាលពី អាទិត្យមុនថា វា គ្រាន់តែជា ការចាប់ផ្តើមដំបូងប៉ុណ្ណោះ (សំរាប់អ្នកអភិវឌ្ឍ) ហើយ ការអភិវឌ្ឍវា អោយក្លាយជា កម្មវិធី Jailbreak ពេញលេញ សំរាប់ប្រើជា សាធារណៈនោះ នឹងចំណាយពេលយូរណាស់ (រាប់ខែ)៕

រូបភាពដែល Chpwn បង្ហាញពី ការ Jailbreak iPhone 5 កាលពីអាទិត្យមុន:
Chpwn-show-Cydia-on-iPhone-5
ប្រភព: cultofmac




Loading...

ចូលរួមមតិតាមរយៈ Facebook