Search

[ព័ត៌មាន] ក្រុមហ៊ុន Google កំពុងបង្កើត កម្មវិធីផែនទីផ្ទាល់ខ្លួន សំរាប់ ប្រព័ន្ធ iOS 6

Google Earth iPhoneបើតាម ព័ត៌មាន ពី Macrumors កាលពីពេលថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Google កំពុងតែ ធ្វើការ បង្កើត កម្មវិធីផែនទី Maps របស់ ខ្លួន សំរាប់ ប្រព័ន្ធ iOS 6 ហើយថា វា អាចនឹងចំណាយពេល 2-3 ខែ ព្រោះ ដោយសារ តែ Apple បាន បោះបង់ចោល ការប្រើប្រាស់ ផែនទី Google មុនពេលកំណត់ បើទោះជា កុងត្រាផ្តល់ ផែនទី Google ដល់ Apple នៅសល់ រយៈពេល មួយឆ្នាំ ទៀតក្តី។ ការបោះបង់ ចោលភ្លាមៗ របស់ Apple ធ្វើអោយ Google មិនបានត្រៀមខ្លួន ជាមុន ដូចនេះ ហើយ ទើប ក្រុមហ៊ុននេះ ត្រូវការ រយៈពេល ខ្លះ ក្នុង ការអភិវឌ្ឍ កម្មវិធីផែនទីថ្មី ដែលប្រើ ទិន្នន័យ ផែនទី Google របស់ខ្លួន។

ប្រភពដដែល បានបន្តទៀតថា ហេតុផលមួយទៀត ដែលនាំអោយមាន ការយឺតយាវ គឺ ដោយសារ Google ចង់អោយ កម្មវិធីថ្មីនេះ មាន មុខងារ រូបភាពអាគារ 3D ដូចកម្មវិធី Google Earth ដែរ។
Google-Voice-Search-App-for-iPhone
បើទោះជា អាចបង្កើតហើយក្តី តែនៅមាន ឧបសគ្គមួយទៀត គឺ ភ្លើងខៀវពី Apple។ រាល់ កម្មវិធី ដែលចង់ដាក់លក់ ឬដោនឡូដ លើ App Store សុទ្ធតែ ត្រូវ ឆ្លងកាត់ ការអនុញ្ញាត ពី Apple ជាមុនសិន ហើយ Apple ធ្លាប់មាន ប្រវត្តិ ច្រានចោល កម្មវិធី ដែលមាន មុខងារ ស្រដៀង នឹងកម្មវិធី ដែលខ្លួនមាន ករណី ដូចជា កម្មវិធីរាវរកដោយប្រើសំលេង Google Voice Search (មានមុខងារ ដូច កម្មវិធី Siri) ជាដើម ក៏ធ្លាប់ ត្រូវ Apple បិទមិនអោយឡើង App Store ដែរ៕
ប្រភព: Macrumors




Loading...

ចូលរួមមតិតាមរយៈ Facebook