ពីម្ចាស់ អ្នកបង្កើតហ្គេម ដ៏ល្បីល្បាញ កំហឹងសត្វចាប (Angry Birds) ហ្គេមថ្មី សត្វជ្រូកចង្រៃ (Bad Piggies) ទីបំផុត បានចេញលក់ហើយ នៅលើ App Store។ ហើយខុសពី ការលេងរបស់ហ្គេមកំហឹងសត្វចាប ហ្គេមថ្មីនេះ តំរូវអោយ លោកអ្នក បង្កើត មធ្យោបាយ ធ្វើដំណើរអោយ សត្វជ្រូក ដូចជា រទេះរុញ និងប៉ាល់ឡុង ហោះជាដើម រួចដឹកនាំ ពួកគេ ទៅកាន់ គោលដៅរបស់គេ ដើម្បីសំរេចផែនការអាក្រក់ លួចស៊ុត របស់សត្វចាប។
រូបភាពពេលលេងហ្គេម សត្វជ្រូកចង្រៃ:
ហ្គេមថ្មីេនះ មាន 60 វគ្គអោយលេង ហើយនឹង មានវគ្គថ្មី អោយ អាប់ដេត នាពេលខាងមុខនេះ។ លោកអ្នក អាច ទិញហ្គេម Bad Piggies ពី App Store ក្នុងតំលៃ $0.99 ប៉ុណ្ណោះ៕
ប្រភព: iTunes