Search

[ព័ត៌មាន] Chpwn អះអាងថា គាត់ អាច Jailbreak iPhone 5 បានហើយ

Chpwn-show-Cydia-on-iPhone-5លោក Chpwn ឈ្មោះពេញ Grant Paul និងជាម្ចាស់លើ កម្មវិធីកែកុនប្រព័ន្ធ iOS ដូចជា Zephy, Pro Switcher និង Gridlock ជាដើម កាលពី ម្សិលមិញ បាន បង្ហោះរូបភាព iPhone 5 ដែលបាន Jailbreak រួចហើយ ព្រមទាំងមាន អាយខន កម្មវិធី Cydia នៅលើ នោះផងដែរ។ គួររំលឹកដែរថា iPhone 5 ប្រើ បន្ទៈឈីបថ្មី A6 និងដំណើរការលើ ប្រព័ន្ធ iOS 6 ហើយបើទោះជា Chpwn គាត់ អាច Jailbreak iPhone 5 បាន តែ មិនប្រាកដថា គាត់ អាច Jailbreak iPhone ដទៃទៀតដូចជា iPhone 4S (បន្ទៈឈីប A5) និង iPhone 4 (បន្ទៈឈីប A4) បាននោះទេ ព្រោះ iPhone ទាំងនោះ សុទ្ធតែ ប្រើ បន្ទៈឈីប ផ្សេងគ្នា និងត្រូវការ ចន្លោះប្រហោង ក្នុងការ Jailbreak ខុសគ្នាដែរ។ បច្ចុប្បន្ន គេ អាច Jailbreak ពពួក iPhone 4 បានហើយ តែវា ជាប្រភេទ Tethered Jailbreak (អត់ពេញលេញ) ដែលនេះ មានន័យថា ពេលបិទបើក ទូរស័ព្ទ ម្តងៗ ត្រូវការ កុំព្យូទ័រ ដើម្បី ជំនួយ។

Chpwn-show-Cydia-on-iPhone-5

នេះ គ្រាន់តែ ជាជំហានដំបូងប៉ុណ្ណោះ ហើយ ការបញ្ចេញ កម្មវិធី Jailbreak ជាសាធារណៈ អាច នឹងចំណាយពេល យូរបន្តិច៕
Cydia-on-iPhone-5
ប្រភព: Twitter/chpwn, chpwn.com




Loading...

ចូលរួមមតិតាមរយៈ Facebook