Search

[ព័ត៌មាន] លោក Jony Ive របស់ Apple នឹងចេញម៉ូដមួយ អោយ កាម៉េរា Leica M

Leica Mនៅឯព្រឹត្តិការណ៍ ប្រកាសពី កាម៉េរា Leica M កាលពីយប់មិញ ប្រធានក្រុមហ៊ុន Dr. Andreas Kaufmann បានបង្ហើបពី គំរោង ផលិតកាម៉េរា Leica M Limited Edition (ចំនួនមានកំណត់) ហើយថា វា នឹងរចនាម៉ូដ ដូច នាយករងផ្នែករចនាម៉ូដឧស្សាហកម្ម លោក Jonathan Ive របស់ Apple… នេះបើតាមប្រភពពី Petapixel។ Dr. Andreas បានបន្ត ទៀតថា កាម៉េរាមួយនេះ នឹងត្រូវបានគេ ផលិតតែមួយគ្រឿង ប៉ុណ្ណោះ ហើយ នឹងយកទៅ ដាក់អោយដេញថ្លៃ ប្រមូលលុយ អោយ មូលនិធីសប្បុរសធម៌។

Leica M
ផលិតតែមួយគ្រឿង ហើយរចនាម៉ូដដោយ Jony Ive ទៀត… បើនិយាយពី តំលៃ អាចនឹងរាប់លានដុល្លារមិនខាន៕
ប្រភព: Petapixel.com




Loading...

ចូលរួមមតិតាមរយៈ Facebook