Search

[ព័ត៌មាន] Schiller បកស្រាយ ហេតុអ្វី iPhone 5 មិនមាន NFC និងបច្ចេកវិទ្យាសាកថ្ម មិនបាច់ប្រើខ្សែ

iPhone 5 PassbookApple iPhone 5 ទទួលបានការ ចាប់អារម្មណ៍មិនតិចទេ ក្រោយពេលប្រកាសរួច តែក៏មាន ការមិនពេញចិត្ត ចេញមក តាមក្រោយដែរ ដូចជា ហេតុអ្វី វា មិនមាន ថ្មធំជាងមុន, ហេតុអ្វី កាម៉េរាវា មិនធំជាងមុន, ហេតុអ្វី វា មិនអាច សាកដោយមិនប្រើខ្សែ និងហេតុអ្វីវា មិនមានបន្ទៈ NFC ជាដើម។ វិុបសាយ AllThingsD បានជជែកសាកសួរ នាយករងផ្នែកទីផ្សារ សកលលោក របស់ Apple លោក Phil Schiller អំពី មុខងារ ដែលមិនមាន ទាំងអស់នេះ។

Phil-Schiller-and-the-iPhone-5-Pricing
លោក Schiller បានអោយដឹងថា iPhone 5 មិនមាន បន្ទៈ NFC ព្រោះ Apple គិតថា វានឹងមិនមែន ជាដំណោះស្រាយ លើបញ្ហាបច្ចុប្បន្ន នោះទេ ហើយថា កម្មវិធី⁣ Passbook ថ្មីរបស់ ប្រព័ន្ធ iOS 6 នឹងជា ចម្លើយ សំរាប់តំរូវការ របស់អតិថិជន បច្ចុប្បន្ន។ បើតាម AllThingsD បានអោយដឹងថា គេ យល់ស្រប នឹងសំដីរបស់ Schiller ព្រោះ សូម្បីតែ Google ក៏ធ្វើមិនសូវបានល្អ ជាមួយកម្មវិធី⁣ Google Wallet ដែលប្រើ បន្ទៈ NFC ដែរ។ ងាកមកសំណួរមួយទៀត ដែលថា ហេតុអ្វី iPhone 5 មិនប្រើ បច្ចេកវិទ្យា សាកថ្ម ដោយមិនបាច់ដោតខ្សែ ដូច Nokia Lumia 820 និង 920 លោក Schiller បានតបវិញថា បើទោះជា អ្នក មិនចាំបាច់ ដោតខ្សែជាមួយទូរស័ព្ទ តែអ្នកនៅតែ ត្រូវដោតខ្សែ ជាមួយនឹង ឧបករណ៍សាកថ្ម ដដែល ដូចនេះ គាត់ មើលមិនឃើញ ផលប្រយោជន៍វា លើការដោតសាកថ្ម ធម្មតា នោះទេ៕
ប្រភព: AllThingsD




Loading...

ចូលរួមមតិតាមរយៈ Facebook