Search

[ព័ត៌មានក្តៅ] Apple ប្រកាសពី iPhone 5 និងអ្វីដែលអ្នក គួរដឹងពីវា

iPhone 5ទីបំផុត Apple បានប្រកាសពីវាហើយ ហើយវាមាន ឈ្មោះជា ផ្លូវការថា “iPhone 5″។

iPhone 5 និងផ្នែករឹងរបស់វា:

iPhone 5 មានអេក្រង់ Retina ទំហំ 4 អីុង ធំជាង ម៉ូដែលមុនៗ ហើយមានទំហំបង្ហាញរូបភាព 1136×640 ភិចសែល ជាមួយនឹងភាពហ្មត់ 326 ppi (ភិចសែលក្នុងមួយអីុង) និងវិមាត្រ 16:9។ ទ្រវែងជាងមុន iPhone5 អាចបង្ហាញ អាយខន កម្មវិធី បាន 6 ជួរ លើសម៉ូដែលមុនៗ មួយជួរ។

iPhone 5
iPhone 5 ផលិតឡើងដោយប្រើ កញ្ចក់ និងអាលុយមីញ៉ូម ដូច 4/4S ដែរ ប៉ុន្តែវា មានកំរាស់ស្តើងជាងមុន ត្រឹមតែ 7.6 ម.ម និងទម្ងន់ស្រាលត្រឹមតែ 112 ក្រាមប៉ុណ្ណោះ ខណៈដែល iPhone 4S មានកំរាស់ 9.3 ម.ម និងទម្ងន់ 140 ក្រាម។ សំរាប់មុខងារ ដទៃទៀតរបស់ iPhone 5 មានដូចជា បច្ចេកវិទ្យា 4G LTE, បន្ទៈឈីបថ្មី A6 លឿនជាងមុនពីរដង, ប្រព័ន្ធប្រតិបត្តិការណ៍ iOS6, កាម៉េរាថ្មី 8 MP ដែលអាចថតរូបក្នុងទីដែលមានពន្លឺតិចបានយ៉ាងល្អ ដោយមិនចាំបាច់បើកភ្លើង Flash និងមានល្បឿនចាប់យករូបភាព 40% បានលឿនជាងមុន និង ឌុយដោត USB តូចជាងមុន ឈ្មោះ Lightning Connector ជាដើម។
iPhone 5 នឹងចេញលក់ក្នុងថ្ងៃទី 21 កញ្ញា ខាងមុខនេះ នៅតំបន់មួយចំនួនដូចជា អាមេរិក, កាណាដា, ជប៉ុន, អង់គ្លេស, អាល្លឺម៉ង់, បារាំង, អូស្ត្រាលី, ហុងកុង និងសិងហ្គាពួរ ហើយមានទំហំ 3 អោយជ្រើសរើស គឺ 16GB, 32GB និង 64GB
 
ios6-logo

ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6:

ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 នឹងនាំមកជាមួយនូវ មុខងារថ្មីៗជាច្រើន ហើយមុខងារសំខាន់ៗ មានដូចជា ការប្រើប្រាស់ កម្មវិធីផែនទីថ្មី ជំនួសអោយ ផែនទីចាស់របស់ Google, ការរួមបញ្ចូលមុខងារ Facebook, មុខងារ FaceTime នៅលើបណ្តាញ 3G និង កម្មវិធីកាបូបលុយឌីជីថល Passbook ជាដើម។ ប្រព័ន្ធ iOS 6 នឹងមានដាក់អោយប្រើជា សាធារណៈ នាថ្ងៃទី 19 កញ្ញា ខាងមុខនេះ
វីដេអូអំពី iPhone 5:




Loading...

ចូលរួមមតិតាមរយៈ Facebook