ក្រៅពី ប្រកាសជា ផ្លូវការ នូវស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន iPhone 5 ហើយ ក្រុមហ៊ុន Apple ក៏បានប្រកាសពី ជំនាន់ទី 7 នៃផលិតផល iPod Nano និងជំនាន់ទី 5 នៃ iPod Touch ផងដែរ។
iPod nano ថ្មី:
iPod nano ថ្មីនេះ មានបំពាក់ដោយ អេក្រង់ Multi-Touch ទំហំ 2.5 អីុង ហើយ មានកំរាស់ស្តើងជាងមុន 38% និងមានបំពាក់ដោយ មុខងារថ្មីៗមួយចំនួន ដូចជា ប្លូធូស, វិទ្យុ FM និងឌុយដោតខ្នាតតូច Lightning Connector ដូច iPhone 5 ដែរ។
iPod nano នេះ មាន 7 ពណ៌អោយជ្រើសរើស ហើយនឹង លក់ក្នុងតំលៃ $149។
iPod Touch ថ្មី:
ចំណែក iPod Touch ជំនាន់ទី 5 ថ្មីវិញ មានកំរាស់ស្តើង ប្រហាក់ប្រហែល iPod nano ថ្មីដែរ ហើយខុសពីម៉ូដែលមុនៗ ដោយម៉ូដែលថ្មីនេះ មានបំពាក់ដោយ អេក្រង់ Retina ទំហំ 4 អីុង, បន្ទៈឈីប A5, ប្លូធូស 4.0, WiFi, កាម៉េរា 5MP និអាចថតវីដេអូបាន ក្នុងទំហំ 1080p។ ម៉ូដែលថ្មីនេះ ក៏មានបំពាក់មកជាមួយនូវ បច្ចេកវិទ្យា បញ្ជារដោយប្រើសម្លេង Siri ផងដែរ។
iPod Touch ថ្មី នឹងមានលក់នាខែ តុលា ក្នុងតំលៃ $299 សំរាប់ទំហំ 32GB និង $399 សំរាប់ទំហំ 64GB៕