Search

[ព័ត៌មាន] Apple នឹង ប្រកាសពី iPod Touch ថ្មីជាមួយទំហំបង្ហាញរូបភាព 1136×640 ភិចសែល

new-ipod-touchApple ចូលចិត្ត បញ្ចេញ ផលិតផលផ្សេងទៀតអម នៅពេល⁣ ប្រកាសពីផលិតផលថ្មីៗ ហើយបើតាម អ្នកអភិវឌ្ឍកម្មវិធី iOS លោក Will Strafach ឈ្មោះហៅក្រៅថា Chronic បានអោយដឹងថា ផលិតផល iPod Touch ថ្មី នឹងមានអេក្រង់ 4 អីុង ជាមួយនឹង ទំហំរូបភាព 1136×640 ភិចសែល ព្រមទាំងបំពាក់ដោយ បន្ទៈឈីបថ្មីចុងក្រោយ A5 បច្ចេកវិទ្យាផលិត 32-nanometer ដែលមានល្បឿនលឿន។ iPod Touch ថ្មីនេះ មានឈ្មោះកូដថា N78AP និងត្រូវបានគេ ហៅខាងក្នុងកាត់ថា iPod 5,1៕

ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook