Search

[ព័ត៌មានក្តៅ] Apple ឈ្នះក្តីប្រចាំសតវត្ស… Samsung ត្រូវពិន័យបង់ជាង $1 ពាន់លានដុល្លារ

apple-vs-samsungក្រោយរយៈពេល 21 ម៉ោង នៃការពិភាក្សា គណៈវិនិច្ឆ័យតុលាការ បានសំរេច អោយ Apple ឈ្នះលើក្តី ប៉ាតង់ រវាង Apple និង Samsung ហើយបានបង្គាប់ អោយ Samsung បង់ប្រាក់ល្មើសប៉ាតង់ ជាង $1 ពាន់លានដុល្លារ ជាថ្លៃជំងឺចិត្ត។ គណៈវិនិច្ឆ័យ បានរកឃើញថា Samsung ល្មើស ប៉ាតង់ 5 ក្នុងចំណោម 6 ដែល Apple បានចោទប្រកាន់។

iCourt

ប៉ាតង់ទាំងនោះ រួមមាន ប៉ាតង់ ‘381 “Rubber Banding ឬ Inertial scrolling” (ពេលរំកិលអត្ថបទ ដល់បន្ទាត់ ចុងក្រោយ វានឹង រំិកិលឡើងលើ ហើយគ្រឡាស់ ត្រឡប់វិញ), ប៉ាតង់ ‘163 (យកម្រាមដៃពីរ ចុចលើអេក្រង់ ដើម្បីបង្រួម ឬពង្រីករូបភាព), ប៉ាតង់ ‘915 (ច្បិចដើម្បីពង្រីក ឬបង្រួម និងប្រើម្រាមដៃមួយ ដើម្បីរំកិលមើល), ប៉ាតង់ ‘677 (រូបរាងខាងមុខរបស់ iPhone), ប៉ាតង់ ‘087 (រូបរាងខាងក្រោយរបស់ iPhone) និងប៉ាតង់ ‘305 (ការតំរៀបប៊ូតុង Home និងអាយខន)។
ក្រៅពី បង្គាប់អោយបង់ប្រាក់ពិន័យ គណៈវិនិច្ឆ័យ បានរកឃើញថា Samsung មានចេតនា យ៉ាងច្បាស់ក្រឡែក ក្នុងការលួចចម្លង ប៉ាតង់ ទាំង 5 ខាងលើរបស់ Apple ហើយចំណែក ប៉ាតង់ ដែល Samsung ចោទថា Apple ល្មើសនោះ (ប៉ាតង់ទាក់ទងនឹងបច្ចេកវិទ្យាឥតខ្សែ) គណៈវិនិច្ឆ័យ បានច្រានចោល ការចោទប្រកាន់នេះ។

ការកាត់ក្តីនេះ គឺជាដំណឹងដ៏អាក្រក់សំរាប់ Samsung ហើយមិនយូរប៉ុន្មាន នឹងមានការ ហាមឃាត់ការលក់ ផលិតផល Samsung មួយចំនួន នៅសហរដ្ឋអាមេរិក។ បើក្រុមហ៊ុននេះ មិនកែប្រែការរចនាម៉ូដ របស់ខ្លួននោះទេ នោះ គេ នឹងពិបាក ជ្រៀតចូលទីផ្សារ អាមេរិក ណាស់៕
ប្រភព: news.cnet.com




Loading...

ចូលរួមមតិតាមរយៈ Facebook