Search

[ព័ត៌មាន] នាយកប្រតិបត្តិ Yahoo ចង់ទិញ iPhone អោយកូនចៅប្រើម្នាក់មួយ

Marissa Mayerបើទោះជា ធ្លាប់ធ្វើការ ក្នុង Google ជាង 13 ឆ្នាំហើយក្តី នាយកប្រតិបត្តិថ្មីរបស់ ក្រុមហ៊ុន Yahoo នាង Marissa Mayer បានប្រាប់អោយដឹងថា ខ្លួន មានគំរោង នឹងទិញ iPhone អោយបុគ្គលិកប្រើម្នាក់មួយ។ Mayer និយាយថា នាងបានប្រើ iPhone អស់រយៈពេលច្រើនឆ្នាំមកហើយ ទាំងអំឡុងពេលធ្វើការ នៅឯ Google ផងដែរ ហើយ បើតាមប្រភពសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា Mayer ចង់ធ្វើអោយមាន ភាពដូចគ្នា នៅក្នុងក្រុមហ៊ុន។ គួរបញ្ជាក់ដែរថា បើតាមប្រវត្តិរបស់ Mayer នាងបាន ចូលរួម Google ដំបូង ក្នុងឆ្នាំ 1999 ជាបុគ្គលិកទី 20 និងជា បុគ្គលិកនារីដំបូង ដែលមាន តួនាទីជា វិស្វករ។

GoogleGirl - Marisa Mayer
អំឡុងពេលធ្វើការនៅ Google នាង ធ្លាប់កាន់ ការងារ ជា វិស្វករ, អ្នករចនាម៉ូដ, អ្នកគ្រប់គ្រងផលិតផល, ជានាយករងផ្នែក រាវរកផលិតផល និងបទពិសោធន៍អ្នកប្រើប្រាស់ និងចុងក្រោយ ជា នាយករងផ្នែក ផែនទី និងសេវាទីតាំងភូមិសាស្ត្រ។ នាង មានតួនាទី យ៉ាងសំខាន់ក្នុងការ បង្កើតផលិតផលជាច្រើនរបស់ Google ដែលរួមមាន Google Search, Google Images, Google News, Google Maps, Google Books, Google Product Search, Google Toolbar, iGoogle និង Gmail។
មិនដឹង មេចាស់របស់នាង គិតយ៉ាងម៉េចទេ នៅពេលដឹងថា Mayer ទ្រទ្រង់ iPhone ជាងស្មាតហ្វូន ដែលដើរដោយ ប្រព័ន្ធ Android របស់ Google៕
ប្រភព: BusinessInsider, Wikipedia




Loading...

ចូលរួមមតិតាមរយៈ Facebook