Search

[ព័ត៌មានក្តៅ] ប្រព័ន្ធ OS X® Moutain Lion ចេញលក់ហើយ នៅលើ Mac App Store ថ្ងៃនេះ

OS X Moutain Lionថ្ងៃនេះ ក្រុមហ៊ុន Apple បានដាក់លក់ជា ផ្លូវការហើយ នូវប្រព័ន្ធប្រតិបត្តិការណ៍ថ្មី ចុងក្រោយ សំរាប់ ម៉ាស៊ីន Mac: Macbook, Macbook Pro, Macbook Air, iMac, Mac Mini របស់ខ្លួន គឺប្រព័ន្ធ OS X® Moutain Lion នៅលើ Mac App Store។ ប្រព័ន្ធថ្មីនេះ⁣ បើតាម Apple បានអោយដឹងថា នឹងនាំ មកជាមួយនូវ មុខងារថ្មីៗជាង 200 មុខ ហើយមុខងារ ដែលអ្នកប្រើប្រាស់ អោយចំណាប់អារម្មណ៍ច្រើនជាងគេ គឺ កម្មវិធី⁣ Message ដែលទ្រទ្រង់ ការផ្ញើ iMessage ដូចនៅលើ iPhone/iPad, មុខងារ iCloud, ប្រព័ន្ធដាស់តឿនថ្មី, ការរួមបញ្ចូល Twitter/Facebook, មុខងារ Game Center, មុខងារ AirPlay Mirroring និងកម្មវិធី ផលិតភាព ការងារ ជាច្រើនទៀត។

OS X Moutain LionOS X Moutain Lion
OS X Moutain LionOS X Moutain Lion
លោកអ្នក អាចដោនឡូដវាបានហើយ ពី Mac App Store ក្នុងតំលៃ $19.99 ហើយវា មានទំហំដោនឡូដ 4.05GB៕
ប្រភព: itunes.apple.com




Loading...

ចូលរួមមតិតាមរយៈ Facebook