សំរាប់លោកអ្នក ដែលចង់ផ្លាស់ប្តូរ គណនី Apple ID ដែលប្រើ App Store បរទេស (U.S, Singapor …etc) ហើយចង់ ផ្លាស់ប្តូរមកប្រើ ហាងទំនិញ App Store សំរាប់ប្រទេសកម្ពុជាវិញ គឺអាចធ្វើបានយ៉ាងងាយស្រួល ប៉ុន្តែ ការផ្លាស់ប្តូរនេះ គឺអាចធ្វើបាន លុះត្រាតែ លោកអ្នក មានកាត VISA, Master ឬ Amex ព្រោះវា នឹងមិនមានជំរើសទូទាត់ប្រាក់ None នោះទេ។ បើចង់ប្រើ ការទូទាត់ None នៅលើ App Store ប្រទេសកម្ពុជា លោកអ្នក គួរបង្កើតគណនីថ្មីល្អជាង។ សូមមើលវិធីបង្កើត គណនី Apple ID ថ្មី សំរាប់ Store នៅកម្ពុជា ពីទីនេះ: http://wp.me/p1DX6F-n6។
សំរាប់អ្នកដែលចង់ផ្លាស់ប្តូរ App Store សូមអនុវត្ត ដូចតទៅ:
តំរូវការជាមូលដ្ឋានៈ
- iPhone/ iPod Touch/ iPad ដែលភ្ជាប់អ៊ីនធើណែតតាមរយៈប្រព័ន្ធទូរស័ព្ទ ឫ WiFi
- គណនី Apple ID
– កាត VISA, Master ឬ Amex
វិធីផ្លាស់ប្តូរតំបន់ហាងទំនិញ App Store មកប្រើ App Store ប្រទេសកម្ពុជា
1. ជាដំបូង សូមបើក Settings រួចចុចលើ Store។ បន្ទាប់មក ចុចលើ ឈ្មោះគណនី Apple ID របស់លោកអ្នក រួចរើសយក View Apple ID ហើយចុចប្រអប់ Country/Region។
2. បន្ទាប់មក ចុច Change Country or Region រួចចុចលើ ប្រអប់ Store ហើយរើសយក Cambodia រួចចុច Next។
3. ចុចប៊ូតុង Agree-> Agree។
4. សំរាប់លោកអ្នក ដែលប្រើ VISA កាត សូមរើសយក VISA ក្នុងប្រអប់ Payment Method រួចវាយ ព័ត៌មានកាត VISA របស់លោកអ្នក ចូល:
PAYMENT CARD
– Card Number: សូមវាយលេខកាត (លេខកាត 16 ខ្ទង់ ដែលនៅផ្នែកខាងមុខកាត)
– Security Code: សូមវាយលេខកូដសុវត្ថិភាព (លេខ 3 ខ្ទង់ ដែលនៅខាងក្រោយកាត)
EXPIRATION DATE
– Month: វាយខែ ដែលកាត VISA អស់សុពលភាព (រកមើលពាក្យ VALID THRU ដែលនៅផ្នែកខាងមុខកាត)
– Year: វាយឆ្នាំ ដែលកាត VISA អស់សុពលភាព (រកមើលពាក្យ VALID THRU ដែលនៅផ្នែកខាងមុខកាត)
ចំណាំ: បើសិនលោកអ្នក មិនច្បាស់ទាក់ទងនឹង ព័ត៌មានកាត VISA គួរសួរបញ្ជាក់ ធនាគារ របស់លោកអ្នក
បន្ទាប់មក រួចវាយ ព័ត៌មានផ្ទាល់ខ្លួនចូល:
– Title: រើសយក Mr. ឫ Ms.
– First Name: ឈ្មោះលោកអ្នក (មិនចាំបាច់វាយឈ្មោះពិតក៏បាន)
– Last Name: ត្រកូលរបស់លោកអ្នក
– Address: វាយលេខផ្ទះ និងលេខផ្លូវ
– Province: រើសក្រុង ឬខេត្ត
-Postal: វាយ 12000 សំរាប់ប្រៃសណីយទូទៅ (ចំណាំ: សំរាប់អ្នកនៅភ្នំពេញ អាចរកលេខប្រៃសណីយខណ័្ឌដែលខ្លួស្នាក់នៅពីទីនេះ: http://www.yellowpages-cambodia.com/cyp/postalcodes.html)
– Phone: វាយលេខទូរស័ព្ទរបស់លោកអ្នក (កូឡោនទីមួយ សំរាប់ក្បាលប្រព័ន្ធ ហើយកូឡោនទីពីរ សំរាប់លេខទូរស័ព្ទ)
រួចចុចប៊ូតុង Next-> Done ជាការស្រេច៕
ចំណាំ: សំរាប់ App Store នៅប្រទេសកម្ពុជា មិនទាន់មាន ទិន្នន័យពី កម្មវិធី ឬហ្គេមច្រើនទេ ដូចនេះ នៅពេលបើក App Store ត្រង់ថេប Feature នោះលោកអ្នក អាចនឹងមិនឃើញ បង្ហាញព័ត៌មានអ្វីនោះទេ។ សូមកុំបារម្ភ មិនមានអ្វី ខុសឆ្គង ទាក់ទងនឹង គណនី ឬ App Store របស់លោកអ្នកទេ នេះ ដោយសារតែ Store នេះទើបបើកថ្មី។ លោកអ្នក អាចដោនឡូដ កម្មវិធី ផ្សេងៗ ដែលមានលក់ នៅ Store បរទេស ដូចជា U.S ឬ Singapore បានធម្មតា តាមរយៈ ការវាយឈ្មោះ ក្នុងប្រអប់រាវរក