Search

[ព័ត៌មានក្តៅ] Apple ពង្រីក App Store ទៅកាន់ 32 តំបន់ទៀត ក្នុងនោះមាន កម្ពុជា យើងផងដែរ

App-Store-32-new-territoriesដូចដែលបាន សន្យា កាលពី ព្រឹត្តិការណ៍ WWDC នាយកប្រតិបត្តិ Apple លោក Tim Cook បានពង្រីក ការគ្របដណ្តប់របស់ ហាងទំនិញកម្មវិធី App Store ទៅកាន់ 32 តំបន់ថ្មីទៀត ហើយក្នុងនោះ ច្រើនជា ប្រទេស ក្នុងតំបន់ អាហ្វ្រិក អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក ដែលធ្វើអោយ ចំនួនតំបន់គ្របណ្តប់សរុប មានរហូតដល់ទៅ 155 តំបន់។ ក្នុងចំណោម ប្រទេសថ្មី ដែលត្រូវបាន រាប់បញ្ចូល ក៏មាន ប្រទេសកម្ពុជា យើងផងដែរ ដែលនេះ មានន័យថា លោកអ្នក អាចចុះឈ្មោះ គណនី Apple ID ដោយប្រើ អាសយដ្ឋាន ពិតប្រាកដ នៅកម្ពុជា បានហើយ។

Apple-ID-in-Cambodia
ចំណែក ការទូទាត់ការទិញដូរ សំរាប់ អ្នកចុះឈ្មោះនៅកម្ពុជាវិញ មាន 4 ជំរើស គឺ VISA, Master, Amex និង None។ លោកអ្នក នឹងឃើញ ជំរើស None បើសិន លោកអ្នក ចុចរើសដោនឡូដ កម្មវិធីដែល ឥតគិតថ្លៃ ហើយសឹុមចុះឈ្មោះ បង្កើតគណនី Apple ID តាមក្រោយ។ នេះ គ្រាន់តែជា ជំហានដំបូង ប៉ុណ្ណោះ ហើយបញ្ជាក់ថា Apple ក៏ផ្តល់ការយកចិត្តទុកដាក់ លើទីផ្សារកម្ពុជា ផងដែរ ហើយ យើងសង្ឃឹមថា ថ្ងៃអនាគត ពុម្ភអក្សរ និងឃីប៊តខ្មែ នឹងត្រូវ បានទ្រទ្រង់ ដោយប្រព័ន្ធ iOS និង Mac ជាផ្លូវការ មិនខាន៕




Loading...

ចូលរួមមតិតាមរយៈ Facebook