បន្ទាប់ពីចេញ Facebook Pages សំរាប់គ្រង់គ្រងទំព័រពាណីជ្ជកម្មហើយ ឥឡូវនេះ ក្រុមហ៊ុន Facebook បានចេញ នូវកម្មវិធីថ្មីមួយឈ្មោះ Facebook Camera ដែលអាច អោយលោកអ្នក ចែករំលែករូបភាព បានកាន់តែលឿន ជាងមុន។ មុខងារសំខាន់ៗមួយចំនួនរបស់កម្មវិធីនេះ មានដូចជា អាច upload រូបភាពច្រើន ក្នុងពេល តែមួយ, អាចមើលរូបភាពដែលមិត្តភក្តិបាន ចុះផ្សាយ, អាច tag និងដាក់ចំណងជើងរូបភាព ព្រមទាំងអាច ថតហើយ ដាក់អេហ្វិកលើ រូបភាព ដែលជា មុខងារមួយ ទាញចេញពី Instagram។ លោកអ្នក អាចដោនឡូដវា ដោយឥតគិតថ្លៃ ពី App Store៕
ប្រភព: App Store