Search

[លឺគេថា] LG និង AU Optronics នឹងផ្គត់ផ្គង់ អេក្រង់ LCD 7.85អ៊ីង សំរាប់ “iPad Mini”​

7-inch-ipad-miniវ៉ិបសាយ​ Makotakara បានចែករំលែក​ ព័ត៌មាន​ ដ៏សំខាន់មួយ​ ទាក់ទង នឹងការលេចលឺ “iPad Mini”។ បើតាមវ៉ិបនេះ បានអោយដឹងថា ក្រុមហ៊ុន LG និង AU Optronics ត្រូវបាន គេប្រគល់ សិទ្ធិ អោយផ្គត់ផ្គង់ អេក្រង់ LCD របស់ “iPad Mini”​ ហើយថា ការផ្គត់ផ្គង់ នឹងចាប់ផ្តើម នាឆមាសទីពីរ ក្នុងឆ្នាំនេះ។ អ្នកផ្គត់ផ្គង់ គ្រឿងបន្លាស់ផ្សេងៗទៀត សំរាប់ “iPad Mini” មានដូចជា TPK Holding និង Chemi Innolux មានតួនាទី ផ្គត់ផ្គង់ ភ្លើងបំភ្លឺពីក្រោយ អេក្រង់ ហើយ Nissha Printing ជា អ្នកផ្គង់ផ្គង់ ស៊ិនស័រ Touch Screen។

iPad Mini ត្រូវបាន គេជឿថា នឹងមានអេក្រង់ តូចជាងមុន ត្រឹម 7.85 អ៊ីងប៉ុណ្ណោះ ហើយផលិតឡើង ដើម្បី ប្រកួតប្រជែង នឹង ថេបប្ល៉េតរបស់ Amazon និងគូប្រកួតប្រជែង ដទៃទៀត សំរាប់ទីផ្សារ ថេបប្ល៉េត អេក្រង់ខ្នាតតូច៕
ប្រភព: macotakara.jp




Loading...

ចូលរួមមតិតាមរយៈ Facebook