Search

[ព័ត៌មាន] iPad 2 ម៉ូដែលថ្មី ប្រើបន្ទៈឈីប A5 32nm ធ្វើអោយថ្មប្រើការបានយូរជាងមុន

iPad 2,4 A5 32nmបើតាមប្រភពពី AnandTech បានអោយដឹងថា iPad 2 ដែលផលិតមកក្រោយៗ ដែលគេហៅ ម៉ូដែលកូដថា iPad 2,4 ត្រូវបាន Apple បំពាក់ដោយ បន្ទៈឈីប A5 ថ្មី ដែលផលិតឡើង ដោយប្រើបច្ចេកវិទ្យា 32nm ដែលធ្វើអោយ កាត់បន្ថយកំដៅ និងមិនសូវប្រើ ថាមពលភ្លើង ដូចម៉ូដែលមុនៗ ដែលប្រើបច្ចេកវិទ្យាផលិត 45nm ឡើយ។ ម៉ូដែលកូដ iPad 2,4 ថ្មីនេះ ជាប្រភេទម៉ូដែល WiFi មិនមាន 3G នោះទេ ហើយ យើងពិបាក នឹងសំគាល់វា ពីខាងក្រៅណាស់ លុះត្រា តែបើកប្រើវា ដំឡើងកម្មវិធី⁣ Geekbench ហើយរក មើល ពាក្យ Model។ បើឃើញ ពាក្យ iPad 2,4 នោះ គឺជាម៉ូដែល 32nm ហើយ៕

Geekbench iPad 2,4
ប្រភព: AnandTech.com




Loading...

ចូលរួមមតិតាមរយៈ Facebook