កំណែទំរង់ចុងក្រោយ របស់ កម្មវិធី ជជែកកំសាន្ត Facebook Messenger v.1.7 បានដាក់អោយដោនឡូដហើយ នៅលើ App Store ហើយមកជាមួយនឹង មុខងារថ្មីៗមួយចំនួន ដូចជា អាចជជែកកំសាន្តជាក្រុម (ដូច Skype), អាចដឹងថា សាររបស់យើង ត្រូវបានគេ អាន ឬក៏អត់, អាចផ្តល់ ព័ត៌មានពីទីតាំង យើង ឬអ្នកម្ខាងទៀត, ផ្តល់ការដាស់តឿន ពេលមានសារថ្មី និង អាចអោយយើងដឹង នៅពេល អ្នកម្ខាងទៀត កំពុងសរសេរសារ ជាដើម។
កំណែទំរង់ថ្មីនេះ អាចដោនឡូដបាន ពី App Store ហើយដំណើរការ នៅលើ iPhone, iPod touch និង iPad ប្រព័ន្ធប្រតិបត្តិការ iOS 4.0 ឡើង៕
ប្រភព: iTunes