បើតាមប្រភព ពីវ៉ិបសាយ Patently Apple បានអោយដឹងថា Apple បានស្នើរសុំ ប៉ាតង់ថ្មីមួយ ទាក់ទងនឹង បច្ចេកវិទ្យា Haptic ដែលជា បច្ចេកវិទ្យាមួយ ផ្តល់នូវប្រតិកម្មតប រួមមាន រំញ័រ ឬការផ្លាស់ប្តូររូបភាពក្រាហ្វិក លើអេក្រង់ នៅពេល អ្នកប្រើប្រាស់ ប៉ះលើអេក្រង់។ ប៉ាតង់ថ្មីនេះរបស់ Apple ក៏និយាយផងដែរ អំពីការប្រើប្រាស់ កញ្ចក់ OLED ដែល អាចពត់បាន សំរាប់ប្រើជា វ៉ែនតាមើលវីដេអូ។
បច្ចេកវិទ្យា Haptic គឺជា បច្ចេកវិទ្យាទូទៅមួយ ដែលគេនិយមប្រើ នៅលើ គ្រឿងយន្ត, វិស័យវីដេអូហ្គេម (ដូចជា ការញ័រនៅលើដៃចុច ពេលលេងហ្គេម) និងបច្ចេកវិទ្យាផ្សេងៗ ដែលត្រូវការ ការទំនាក់ទំនងគ្នា រវាងឧបករណ៌ និងអ្នកលេង តាមរយៈការ ប៉ះ។ បច្ចេកវិទ្យានេះ ក៏មានប្រើលើ អេក្រង់ Touch Screen ផងដែរ ហើយ Apple ថាខ្លួន នឹងធ្វើអោយ បច្ចេកវិទ្យានេះ កាន់តែប្រសើរឡើង៕
ប្រភព: PatentlyApple