ដំណឹងចុងក្រោយពី pod2g តាមរយៈការធ្វីតរបស់គាត់ បានអោយដឹងថា គាត់បានសំរេច ក្នុងការ Jailbreak iPhone 4 របស់គាត់ បែប Untether។ នេះពិត ជាដំណឹងល្អ ពិតមែន ពីបុរសម្នាក់ ដែលជា អ្នករកឃើញផងដែរ នូវវិធី Jailbreak iOS 5.0.1។ ប៉ុន្តែ កុំទាន់អាលអរខ្លាំងពេល ព្រោះការដាក់ចេញ កូដអោយប្រើ ជាសាធារណៈ អាចនឹង ចំណាយពេលបន្តិច ទំរាំ គាត់បានតេស្តវា ស្រួលបួល នៅលើគ្រប់ A4 devices ដែលរួមមាន iPhone 4, iPhone 3GS, iPod Touch និង iPad 1។ សំរាប់ A5 Device ដូចជា iPhone 4S, iPad 2 និង iPad 3 ដូចជា នៅមិនទាន់មានដំណឹងល្អ ទាក់ទងនឹងការ Jailbreak នៅឡើទេ៕
ប្រភព: Twitter