Search

[ព័ត៌មាន] បុរសនៅពីក្រោយប្រព័ន្ធ iOS ប្រមូលបាន $38 លានដុល្លារ ពីការលក់ហ៊ុន Apple

Apple Scott Forstallនេះគឺជាបុរស ដែលជា ប្រធានក្រុមបង្កើត ប្រព័ន្ធ iOS សំរាប់​ iPhone និង​ iPad។​​ លោក Scott Forstall កាលពីពេលថ្មីៗនេះ បានសំរេច ចិត្តលក់ ភាគហ៊ុន Apple របស់គាត់ ប្រមាណ 64,000 ហ៊ុន ក្នុងតំលៃប្រមាណ $38.7 លានដុល្លារ ដោយទុកនៅក្នុងដៃ ចំនួនហ៊ុន 2,988 ហ៊ុនប៉ុណ្ណោះ។ នេះ សបញ្ជាក់អោយឃើញថា គ្រាន់តែ ធ្វើការអោយ Apple អ្នកក៏អាចក្លាយជា សេដ្ឋីវាល់លានបានដែរ។ បើទោះជា ភាគហ៊ុនបច្ចុប្បន្នក្នុងដៃ មានតិចតួចក្តី តែ គាត់អាចនឹងទទួលបាន ភាគហ៊ុនបន្ថែមប្រមាណ 250,000 ហ៊ុន ពី Apple នាឆ្នាំ 2013 ដែលជា ភាគលាភ ជាថ្នូរនឹងការនៅធ្វើការរយៈពេលយូរអោយ Apple។​ គួរបញ្ជាក់ផងដែរថា ប្រាក់បៀវត្សប្រចាំឆ្នាំ របស់ Forstall គឺប្រមាណ $700,000៕




Loading...

ចូលរួមមតិតាមរយៈ Facebook