Search

[ព័ត៌មានក្តៅ] iPad ថ្មីមកដល់ហើយ! អេក្រង់ Retina ហើយទ្រទ្រង់បណ្តាញ LTE និងចាប់ផ្តើម មានលក់ ថ្ងៃទី 16 ខែមីនា ក្នុងតំលៃ $499

Apple-new-ipadiPad ថ្មីរបស់ Apple ទីបំផុត ត្រូវបាន ប្រកាសជាសាធារណៈហើយ ដោយ នាយកប្រតិបត្តិ Apple លោក Tim Cook។ ដូចនឹង ពាក្យលេចលឺ កន្លងមក iPad ថ្មីនេះ ត្រូវបានបំពាក់ដោយ អេក្រង់ មានភាពហ្មត់ខ្ពស់ Retina​ ទំហំ 9.7 អ៊ីង អាចបង្ហាញរូបភាពបាន ក្នុងទំហំ 2048×1536 ភិចសែល (ហ្មត់ជាង ម៉ូដែល iPad 2 ដល់ទៅ 2x)។ វា ក៏មានបំពាក់ផងដែរ នូវបន្ទៈឈីបថ្មី A5X ដែលមាន អង្គគណនាប្រភេទ Dual Cores ព្រមទាំង មានការបង្កើន សមត្ថភាពក្រាហ្វិក ទៅជា អង្គក្រាហ្វិក ប្រភេទ Quad Cores ខ្ពស់ និងខ្លាំងជាងមុន ទៅទៀត។

ចំណែក ផ្នែកខាងក្រោយវិញ មានកាម៉េរា កំរិត 5 MP ហើយអាចថតវីដេអូ បានក្នុងលំដាប់ 1080p និងអាចប្រើជាមួយ បណ្តាញទូរស័ព្ទ 4G LTE ដែលមានល្បឿនដោនឡូដ ដល់ទៅ 72Mbps។ iPad ថ្មីនេះ នឹងមកជាមួយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 5.1 ចំណែកថ្មរបស់វាវិញ ត្រូវបាន គេរំពឹងថា នឹងអាចប្រើបានរហូត 9 ម៉ោង។ អ្វីដែលគួរអោយស្តាយ គឺម៉ូដែលនេះ មិនត្រូវបានបំពាក់កម្មវិធី បញ្ជារដោយប្រើសម្លេង Siri នោះទេ។ ចំពោះតំលៃវិញ គឺចាប់ផ្តើមពី $499 សំរាប់ម៉ូដែល 16 GB WiFi, $599 សំរាប់ម៉ូដែល 32 GB WiFi និង $699 សំរាប់ម៉ូដែល 64 GB WiFi ហើយបើចង់បាន ម៉ូដែល ដែលអាចប្រើជាមួយបណ្តាញអ៊ីនធើណែត តាមទូរស័ព្ទ នោះលោកអ្នក ត្រូវថែម $130 បន្ថែមទៀត។ ចំណែក តំលៃ iPad 2 នឹងត្រូវបានគេ ទំលាក់មកត្រឹម $399។
រឿងមួយដែលចំលែក គឺថា ម៉ូដែលនេះ មិនទាន់ត្រូវបានគេដាក់ឈ្មោះ ជាផ្លូវការ​ នៅឡើយទេ ហើយ Apple ហៅវាខ្លីៗថា iPad ថ្មី នៅឡើយ… មិនមែន iPad 3 ឬ iPad HD​ នោះទេ៕
 
http://www.youtube.com/watch?feature=player_embedded&v=DJxZ0HVQXo8




Loading...

ចូលរួមមតិតាមរយៈ Facebook