Search

[ព័ត៌មាន] GeoHot លាឈប់ពី Facebook ហើយត្រឡប់មក សហគមន៍ Hacking វិញ

george-hotzវារាងយូរដែរហើយ ដែលយើង លឺដំណឹងពី Hacker ដ៏ល្បីឈ្មោះ GeoHot ក្រោយពីគាត់ បានទៅធ្វើការ នៅឯ ក្រុមហ៊ុន Facebook។ បើសិន លោកអ្នក មិនដឹង… គាត់ គឺជាមនុស្សនៅពីក្រោយ ការបង្កើត កម្មវិធី Jailbreak ប្រព័ន្ធ iOS ជំនាន់មុនៗ ជាច្រើន ព្រមទាំង ម៉ាស៊ីនលេងហ្គេម PS3 ផងដែរ។ ឥឡូវនេះ តាមដំណឹងចុងក្រោយ បានអោយដឹងថា គាត់ បានលាឈប់ ការងារនៅ Facebook ហើយ ហើយ ត្រូវបានគេ ឃើញ ចូលរួមក្នុង “ការប្រកួតប្រជែង App បង្កើតថ្មី របស់ក្រុមហ៊ុន ទើបនឹងបង្កើតថ្មី ឈ្មោះ Backplane ដែលផ្គត់ផ្គង់ថវិការ ដោយ Lady Gaga ហើយមាន គោលបំណង​ រួមបញ្ចូល បច្ចេកវិទ្យា និង ការកំសាន្ត ជាមួយ នឹងបណ្តាញ ទំនាក់ទំនងសង្គម។

បទសំភាសជាមួយ GeoHot:

យើង មិនទាន់ដឹងថា តើការ គាត់ មានគំរោងនឹងធ្វើអ្វីទៀតនោះទេ តែ យើងស្វាគមន៍ ការត្រឡប់មក សហគមន៍ Hacking វិញ៕
ប្រភព: ijailbreak.com




Loading...

ចូលរួមមតិតាមរយៈ Facebook