Search

[លឺគេថា] Apple នឹងបង្កើតកម្មវិធី ដែលនឹង ផ្លាស់ប្តូរ ការបោះពុម្ពសៀវភៅ ព្រមទាំងវិស័យអប់រំ

iBooksតាមប្រភពលេចលឺមួយពី ArsTechnica បានអោយដឹងថា Apple មានគំរោងនឹង បញ្ចេញ កម្មវិធីមួយ ដែលនឹង ផ្តល់ភាពងាយស្រួល ក្នុងការបង្កើត សៀវភៅ អេឡិចត្រូនិក ហើយវា នឹងត្រូវបានប្រកាស ក្នុងព្រឹត្តិការណ៍ ទាក់ទង នឹងវិស័យអប់រំ របស់ Apple នាថ្ងៃនេះ នៅក្នុងក្រុង ញូយ៉ក។ ប្រភពនេះ បានបន្តទៀតថា Apple នឹងបង្ហាញពី ទំរង់សៀវភៅ អេឡិចត្រូនិកថ្មី ePub 3 ដែលនឹងជួយដោះស្រាយបញ្ហា ទាក់ទងនឹង កំណែទំរង់ស៊េរីចាស់ ePub 2 ដែលមិនអាច យកទៅបើកប្រើលើ ប្រព័ន្ធ និងឧបករណ៍អានសៀវភៅអេឡិចត្រូនិក ដទៃទៀតបាន។

ebook reader
Steve Jobs ធ្លាប់បាន បង្ហើប ក្នុងសៀវជីវប្រវត្តិ “Steve Jobs by Walter Isaacson” ថា គាត់ ចង់កែប្រែវិស័យ អប់រំ ហើយថា វា មិនផ្តល់ភាពងាយស្រួល ហើយមិនចាំបាច់នោះទេ ក្នុងការ ស្ពាយសៀវភៅ ច្រើន ក្នុងកាបូប… គេត្រូវការ តែ iPad មួយប៉ុណ្ណោះ គឺគ្រប់គ្រាន់ហើយ។ តើនេះ គឺជា អ្វីដែល Apple កំពុង ស្រមៃធ្វើ … មែនទេ?
ប្រភព: ArsTechnica




Loading...

ចូលរួមមតិតាមរយៈ Facebook