អ្វីដែលអ្នក កំពុងមើលនេះ គឺជា រូបភាព ប្រៀបធៀបរវាង ប៊ូតុង Home របស់ iPad 2 និង iPad 3។ មើលពីក្រៅទៅ ហាក់ដូចជា មិនមាន អ្វីផ្លាស់ប្តូរច្រើន នោះទេ ក្រៅតែ រង្វង់បួនជ្រុង នៅក្នុងប៊ូតុង មានគែម ក្រាស់ជាងមុនបន្តិច ហើយចំណែក ប៊ូតុងរបស់វា មើលទៅ រាងតូច ជាងមុន។ ហើយអ្វី ដែលយើង អាចដឹងពី ការលេចចេញ រូបភាពនេះ គឺ: ទីមួយ iPad 3 នឹងមានពីរពណ៌ អោយជ្រើសរើស (ពណ៌ស និងខ្មៅ)។ ទីពីរ ការផលិត iPad 3 នឹងមានច្រើន ហើយទំនងនឹង ចេញមក នាដើមឆ្នាំក្រោយនេះ។ ការលេចលឺចុងក្រោយ ទាក់ទងនឹង iPad 3 នេះបានអោយដឹងថា វានឹងមកជាមួយនឹង អេក្រង់ Retina Display ហើយមានកំរាស់ក្រាស់ជាងមុនបន្តិច ព្រមទាំងមានទំហំ អេក្រង់តូចជាងមុន (7 អ៊ីង)។ ចាំមើលថា តើរូបរាងពិតប្រាកដ របស់វា នឹងទៅជាយ៉ាងណា?
អត្ថបទពីមុនវិធី Untethered Jailbreak ប្រព័ន្ធ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1
អត្ថបទបន្ទាប់[ព័ត៌មាន] Steve Jobs ឈ្នះបានពាន់រង្វាន់ Special Merit Grammy Awards
Loading...