Search

AppsGoneFree ណែនាំកម្មវិធី អាចដោនឡូដ ដោយសេរី ដោយមិនចាំបាច់ចំណាយប្រាក់

AppsGoneFreeសំរាប់អ្នក ដែលប្រើ iPhone/ iPad មិនទាន់ Jailbreak (ពិសេស iPhone 4S និង iPad 2 iOS 4.3.5 ឡើង) ពិតជានឹង ស្រឡាញ់កម្មវិធីមួយនេះ មិនខាន។ AppsGoneFree គឺជាកម្មវិធី ដែលនឹងណែនាំ លោកអ្នក នូវបណ្តាកម្មវិធី ដែលម្ចាស់កម្មវិធីគេ បញ្ចុះតំលៃដើមរបស់វា មកជា ឥតគិតថ្លៃ ដើម្បីជំរុញការប្រើប្រាស់ ប៉ុន្តែ ជាមួយនឹង រយៈពេលដោនឡូដ មានកំណត់ ហើយលោកអ្នក អាចដោនឡូដដោយ ស៊េរី នៅលើ App Store។ ដូចនេះ មិនបាច់មាន Jailbreak ក៏អាចលេងកម្មវិធី និងហ្គេម បានដែរ។

តំរូវការជាមូលដ្ឋាន:
– iPhone/iPad/iPod Touch ដែលដើរដោយប្រព័ន្ធ iOS 5.0.1, 4.3.5 ឬទាបជាងនេះ
– ភ្ជាប់អ៊ីនធើណែតតាមរយៈ បណ្តាញទូរស័ព្ទ ឬ WiFi
– គណនី Apple ID (ចុចដើម្បីមើលវិធីបង្កើត)

វិធីអនុវត្ត

1. ជាដំបូង សូមបើកកម្មវិធី App Store រួចចូលទៅ Search ហើយវាយពាក្យ AppsGoneFree ក្នុងប្រអប់រាវរក។ ចុចលើវា រួចរើសយក INSTALL-> FREE រួចវាយ លេខសំងាត់គណនី Apple ID របស់អ្នក ដើម្បីដំឡើង។
AppsGoneFreeAppsGoneFreeAppsGoneFree

2. បន្ទាប់មក ចុចបើកកម្មវិធី AppsGoneFree នេះ ហើយរំកិលទៅក្រោម រកមើលកម្មវិធី ដែលលោកអ្នកចង់ដោនឡូដ រួចចុចលើវា។ បន្ទាប់មកចុច ប៊ូតុង Free នោះវា នឹងលោតទៅបើក កម្មវិធី App Store មិនខាន។

ចំណាំ: នៅពីក្រោមឈ្មោះកម្មវិធី Free នីមួយៗ នោះលោកអ្នក នឹងបានឃើញពាក្យ UNIVERSAL ឬ iPhone ឬ iPad។ ពាក្យនេះ ប្រាប់ថា តើកម្មវិធីនេះ អាចដំឡើងបាន នៅលើ iPhone ឬ iPad ចំណែកពាក្យ UNIVERSAL បានសេចក្តីថា អាចដំឡើងបានទាំងនៅលើ iPhone និង iPad។

AppsGoneFreeAppsGoneFreeAppsGoneFree

3. ចុចប៊ូតុង INSTALL-> FREE ដើម្បីចាប់ផ្តើម ដោនឡូដ ជាការស្រេច៕
AppsGoneFreeAppsGoneFree




Loading...

ចូលរួមមតិតាមរយៈ Facebook