Search

វិធីរក្សា SHSH ដោយផ្ទាល់នៅលើ iPhone តាមរយៈកម្មវិធី iSHSHit

iSHSHitការរក្សា SHSH តាម Tiny Umbrella អាចនឹង សាំញាំបន្តិច ព្រោះត្រូវ ដោត iPhone ទៅកុំព្យូទ័រ រួចប្រើកម្មវិធី Tiny Umbrella ដើម្បីទាញយក SHSH។ ថ្ងៃនេះ វ៉ិបសាយ iOSkhmer យើង សូមធ្វើការណែនាំ នូវកម្មវិធី iSHSHit ដែលដំណើរការលើ iPhone ហើយអាច ទាញយក SHSH បានយ៉ាងស្រួលដូច Tiny Umbrella ដែរ ថែមទាំងមាន មុខងារ អាចអ៊ីម៉ែល ឯកសារ SHSH នោះ ទៅកាន់ អាសយដ្ឋាន អ៊ីម៉ែល ផ្ទាល់ខ្លួនរបស់យើងទៀតផង។
សូមអនុវត្ត ដូចតទៅ:
 

តំរូវការជាមូលដ្ឋាន:
– iPhone ដែលដើរដោយប្រព័ន្ធ iOS 5.0.1 ឬទាបជាងនេះ ហើយ Jailbreak រួចហើយ
– ភ្ជាប់អ៊ីនធើណែតតាមរយៈ បណ្តាញទូរស័ព្ទ ឬ WiFi
– កម្មវិធី iSHSHit អាចដំឡើងបានពី Cydia

វិធីអនុវត្តន៍:

1. ជាដំបូង ចូលទៅ Cydia-> Search រួចវាយពាក្យ iSHSHit រួចចុចលើវា ហើយរើសយក Install-> Confirm ដើម្បីដំឡើង។ បើវាយ Search មិនឃើញមានអ្វី សូមបន្ថែមប្រភព Bigboss ពី: htt://apt.thebigboss.org/repofiles/cydia។
iSHSHitiSHSHitiSHSHitiSHSHit

2. បន្ទាប់មក ត្រឡប់មក ផ្ទាំង HomeScreen វិញ រួចបើកកម្មវិធីនេះ ហើយចុចលើ Firmware រួចរើសយក All Versions។ ចុចរើសយក Via Cydia ក្នុងករណី លោកអ្នក ធ្លាប់រក្សា SHSH ទៅ Server របស់ Cydia។ បន្ទាប់មក ចុច Save ដើម្បីចាប់ផ្តើម ទាញយក SHSH ពី iPhone។
iSHSHitiSHSHitiSHSHitiSHSHit
iSHSHit

3. ចូលទៅ Manage SHSH នោះលោកអ្នក នឹងបានឃើញ SHSH ដែលវា បានទាញយកមក មិនខាន។ ចុចលើ SHSH ណាមួយ រួចវាយ អាសយដ្ឋាន អ៊ីម៉ែល ក្នុងប្រអប់ To: ហើយចុច Send ដើម្បីផ្ញើរវា ទៅកាន់ អ៊ីម៉ែលរបស់យើង៕
iSHSHitiSHSHit




Loading...

ចូលរួមមតិតាមរយៈ Facebook