Search

BatterySense កម្មវិធីផ្តល់ព័ត៌មានពីថ្ម និងណែនាំវិធីសន្សំសំចៃថ្ម

BatterySenseBatterSense គឺជាកម្មវិធីព័ត៌មានពីថ្ម ដែលបង្កើតដោយ ក្រុមហ៊ុន Philips។ ក្រៅពីប្រាប់លោកអ្នក អោយដឹងថា តើថ្មរបស់ទូរស័ព្ទ iPhone ឬ iPad របស់លោកអ្នក នៅសល់ថ្មប៉ុន្មានភាគរយ និងអាចប្រើបាន ប៉ុន្មាននាទីហើយ វាក៏បានផ្តល់ដំបូន្មាន ដល់លោកអ្នក ថាធ្វើយ៉ាងណា ដើម្បីសន្សំសំចៃថ្ម ទៀតផង។ កម្មវិធីនេះ គឺជាកម្មវិធីមិនគិតប្រាក់ ហើយអាចដោនឡូដបានពី App Store តែត្រូវប្រើ WiFi ទើបអាចដោនឡូដបាន ពីព្រោះវាមានទំហំធំជាង 20MB ឬលោកអ្នក អាចដោនឡូដ តាមរយៈ iTunes រួចសឹម Sync ជាមួយ iPhone/iPad តាមក្រោមក៏បាន។

BatterySenseBatterySenseBatterySense
 

វិធីប្រើកម្មវិធី BatterySense

បើកកម្មវិធីនេះ រួចចុចលើ កូឡោនដែលនៅ កៀនៗ (ក្រៅពីកូឡោន What if?) ដូចជា Game Play ដើម្បីមើលពេលវេលា ដែលយើងអាចប្រើវា លេងហ្គេមបាន ឬ Talk time ដើម្បីមើលពេលវេលាដែលនៅសល់ ដែលយើងអាចប្រើវា សន្ទនាបាន។ ក្រោយចុចរើសយក កូឡោនណាមួយហើយ សូមចុចលើកូឡោន What if? ដើម្បីមើលសេចក្តីណែនាំពី ការសន្សំសំចៃថ្ម ទាក់ទងនឹងមុខងារនោះ។ រំកិល របារ ទៅខាងលើនោះលោកអ្នក នឹងបានឃើញការណែនាំពី វិធីសន្សំសំចៃថ្ម សំរាប់មុខងារមួយនោះមិនខាន៕
BatterySenseBatterySenseBatterySenseBatterySenseBatterySense




Loading...

ចូលរួមមតិតាមរយៈ Facebook