Search

បណ្តាកម្មវិធីដែលលោកអ្នកគួរមាននៅលើប្រព័ន្ធ iOS 5

Cydia iOS 5សំរាប់លោកអ្នក ដែលបានដំឡើងទៅ iOS 5 ហើយ យើងសូម ធ្វើការណែនាំនូវបណ្តាកម្មវិធីល្អៗមួយចំនួនដូចតទៅ:

តំរូវការជាមូលដ្ឋាន:
– iPhone ដែលដើរដោយប្រព័ន្ធ iOS 5 ហើយ Jailbreak រួចហើយ
– ភ្ជាប់អ៊ីនធើណែតតាមរយៈ បណ្តាញទូរស័ព្ទ ឬ WiFi
– កម្មវិធីខាងក្រោមនេះ អាចដំឡើងបានពី Cydia

SBSettings សំរាប់ផ្ទាំងដាស់តឿន

កម្មវិធីមួយនេះ អាចអោយលោកអ្នក ធ្វើបានមុខងារជាច្រើនដូចជា បើកបិទ អ៊ីនធើណែត, Airplane Mode, ប៊្លូធូស, WiFi និង Respring Dashboard ជាដើម។ ក្រៅពីអាច បើកប្រើវា ដោយយកម្រាមដៃអូសទៅខាងស្តាំ ត្រង់ផ្នែកខាងលើគេនៃអេក្រង់ កន្លែងសញ្ញាណសេវាទូរស័ព្ទ ហើយ លោក​អ្នក ក៏អាចបន្ថែមវា ចូលទៅផ្ទាំងដាស់តឿន ដែលជាមុខងារថ្មីរបស់ប្រព័ន្ធ iOS 5 ផងដែរ។
ជាដំបូង សូមដំឡើងវាពី Cydia ហើយដើម្បីបន្ថែមវាចូលទៅប្រព័ន្ធដាស់តឿន iOS 5 សូមចូលទៅ Settings-> Notifications រួចចុចយក Manually។ បន្ទាប់មក រំកិលទៅខាងក្រោមរកពាក្យ SBSettings ហើយចុចលើវា រួចចុចបើក ON។ បន្ទាប់មក ចុចប៊ូតុង Edit ហើយយកម្រាមដៃ ចុចលើរូប បន្ទាត់ទ្រេបី នៅខាងចុង ហើយអូសវា រំកិលទៅទីតាំងដែលលោកអ្នក ចង់បាន។ ដើម្បីបើកវាប្រើ សូមយកម្រាមដៃអូសលើអេក្រង់ ពីលើគេ ចុះមកក្រោម នោះលោកអ្នក នឹងបានឃើញប្រព័ន្ធដាស់តឿន iOS 5 មិនខាន។
SBSettings for iOS 5SBSettings for iOS 5SBSettings for iOS 5SBSettings for iOS 5
SBSettings for iOS 5SBSettings for iOS 5SBSettings for iOS 5OmniStat​ for iOS 5 Notification
 

OmniStat សំរាប់ផ្ទាំងដាស់តឿន

OmniStat អាចបង្ហាញព័ត៌មាន ជាច្រើនដូចជា ទំហំទំនេរ, ថាមពលថ្មនៅសល់, IP Address របស់អ៊ីនធើណែតទូរស័ព្ទ និង WiFi ព្រមទាំងអាចចុច ដើម្បីអោយ RAM មានទំហំទំនេរធំទៀតផង។ ដើម្បីមើលព័ត៌មានពីផ្ទាំងមួយ ទៅផ្ទាំងមួយទៀត លោកអ្នក គ្រាន់តែយកម្រាមដៃ អូសលើវា ទៅឆ្វេង ឬស្តាំប៉ុណ្ណោះ។ ដំឡើងវាពី Cydia ហើយចូលទៅបើកវា នៅ Setting-> Notificatins ដូច SBSettings ដែរ។
OmniStat​ for iOS 5 NotificationOmniStat​ for iOS 5 NotificationOmniStat​ for iOS 5 NotificationOmniStat​ for iOS 5 Notification
 

WeeKillBackground​ សំរាប់ផ្ទាំងដាស់តឿន

មុខងារនេះ អាចអោយលោកអ្នក បិទចោលបណ្តាកម្មវិធី ដែលបានបើកទាំងអស់ ដោយគ្រាន់តែចុចលើវាប៉ុណ្ណោះ… ផ្តល់ភាពងាយស្រួលដូចកម្មវិធី Remove Background លើ iOS 4 ដែរ។ ដើម្បីប្រើវា លោកអ្នក គ្រាន់តែចុចលើពាក្យ “Tap to closs all Apps” ជាការស្រេច។ ដំឡើងវាពី Cydia ហើយចូលទៅបើកវា នៅ Setting-> Notificatins ដូច SBSettings ដែរ។
WeeKillBackground

ចំណាំ:ចំណែកបណ្តាកម្មវិធីផ្សេងៗទៀត ដែលដើរលើ iOS 5 មានដូចជា: AnyRing (កម្មវិធីកំណត់សំលេងរោទ៍), Five-Column SpringBoard (កម្មវិធីធ្វើអោយ អាយខនមួយជួរដាក់បាន 5), iFile (កម្មវិធីចាត់ចែងឯកសារ), infinidock (កម្មវិធីធ្វើអោយដាក់ អាយខនបានច្រើន ត្រង់ ផ្ទាំង Dock នៅខាងក្រោម), Barrel (កម្មវិធី ដាក់អេហ្វិក ពេលរំកិលពីផ្ទាំង Home Screen មួយទៅមួយ), PDANet​ (កម្មវិធីចែករំលែកអ៊ីនធើណែត) និង Winterboard (កម្មវិធីផ្លាស់ប្តូរ Theme) ជាដើម។ ដើម្បីដឹងថា កម្មវិធីណាមួយ អាចប្រើនៅលើ iOS 5 នោះលោកអ្នក ត្រូវសំគាល់ នៅផ្ទាំង INSTALL ហើយរកមើលពាក្យ “Require iOS 5” ដែលមានន័យថា អាចប្រើជាមួយប្រព័ន្ធ iOS 5 បាន




Loading...

ចូលរួមមតិតាមរយៈ Facebook