Search

វិធីរក្សាលេខទូរស័ព្ទ នៅលើ iPhone តាមរយៈគណនី Dropbox

iPhone Contact Backupសំរាប់លោកអ្នក ដែលចូលចិត្ត Restore/ Update ប្រព័ន្ធ iOS ច្រើន ប្រាកដជា ច្រើនជួបបញ្ហា រក្សាលេខទូរស័ព្ទ មិនខាន។ តែមិនអីទេ យើងមានវិធី អាចអោយលោកអ្នក រក្សាលេខទូរស័ព្ទ របស់លោកអ្នក បាន តាមរយៈ iPhone របស់លោកអ្នក ទៅកាន់ គណនី Dropbox នៅលើអ៊ីនធើណែត ផ្ទាល់តែម្តង ហើយក៏អាចទាញយកមកវិញ បានងាយស្រួលដែរ។ សូមអនុវត្ត ដូចតទៅ:

តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone ឫ iPod Touch iOS 5 ឫទាបជាងនេះ និង Jailbreak រូចហើយ
2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫបណ្តាញទូរស័ព្ទ
3. កម្មវិធី Dropbox ដោនឡូដដោយសេរីពី App Store
4. កម្មវិធី Contact Backup Over Dropbox ដោនឡូដបានពី App Store

វិធីអនុវត្តន៍

1. ជាដំបូង សូមធ្វើការដោនឡូដ កម្មវិធី Dropbox ពី App Store ដោយចូលទៅ App Store-> Search រួចវាយពាក្យ dropbox ក្នុងប្រអប់រាវរក។ ចុចលើឈ្មោះកម្មវិធី Dropbox រួចរើសយក FREE-> INSTALL បន្ទាប់មក វាយឈ្មោះ និងលេខសំងាត់ គណនី Apple ID របស់លោកអ្នក ចូល។ ក្រោយដោនឡូដចប់ សូមចុចបើកកម្មវិធី Dropbox នេះ។
iPhone Contact BackupiPhone Contact BackupiPhone Contact BackupiPhone Contact Backup

2. សូមរើសយក I’m already a Dropbox user បើសិនជា លោកអ្នក ធ្លាប់មានគណនី Dropbox ពីមុន។ តែបើមិនមាននោះទេ សូមរើសយក I’m new to Dropbox ដើម្បីបង្កើតគណនីនេះ។ វាយបំពេញឈ្មោះ អ៊ីម៉ែល និងលេខកូដសំងាត់ សំរាប់គណនីថ្មីនេះ រួចរើសយក I Agree ដើម្បីចុះឈ្មោះ។ បន្ទាប់មក មើលការណែនាំកម្មវិធី រួចអូសអេក្រង់ ទៅខាងឆ្វេង ហើយចុចលើ ប៊ូតុង Done ជាការស្រេច។
iPhone Contact BackupiPhone Contact BackupiPhone Contact BackupiPhone Contact Backup
iPhone Contact BackupiPhone Contact Backup

3. ដោនឡូដ កម្មវិធី Contacts Backup Over Dropbox ពីកម្មវិធី App Store រួចបើកកម្មវិធី cBackup នេះឡើង។ បន្ទាប់មក ចុចលើប៊ូតុង Backup ដើម្បីរក្សាលេខទូរស័ព្ទ។ វាយឈ្មោះអ៊ីម៉ែល និងលេខកូដសំងាត់ របស់គណនី Dropbox ដែលលោកអ្នក បានបង្កើតនៅជំហានទី 2 ចូល រួចចុចប៊ូតុង Link ដើម្បីភ្ជាប់កម្មវិធី cBackup នេះទៅ Server របស់ Dropbox។ បន្ទាប់មក ចុច OK ដើម្បីចាប់ផ្តើម Backup។
iPhone Contact BackupiPhone Contact BackupiPhone Contact BackupiPhone Contact BackupiPhone Contact Backup

4.​ ដើម្បី Restore ឬទាញលេខទូរស័ព្ទពី Server Dropbox មកទូរស័ព្ទវិញ នោះលោកអ្នក គ្រាន់តែបើកកម្មវិធី cBackup នេះវិញ ហើយចូលទៅ Local History រួចរើសយក ពេលវេលា ដែលលោកអ្នក បាន Backup ចុងក្រោយគេ ហើយរើសយក Restore ជាការស្រេច៕
iPhone Contact BackupiPhone Contact BackupiPhone Contact BackupiPhone Contact Backup




Loading...

ចូលរួមមតិតាមរយៈ Facebook