Search

វិធីថតរូបបណ្តោយវែងបែប Panorama

Panoramatic
សំរាប់លោកអ្នក ដែលចូលចិត្តថតរូប ប្រាកដនឹងចូលចិត្តកម្មវិធីនេះ មិនខាន។ កម្មវិធី Panoramatic 360 អាចអោយលោកអ្នក ថតរូបបណ្តោយវែង ឬរូបភាពបន្តកន្ទុយគ្នា ហៅថា Panorama បានយ៉ាងស្រួល ហើយសាកសម សំរាប់ថតរូបទេសភាពព្រៃភ្នំ និងធម្មជាតិ ព្រោះវាជាប្រភេទ រូបភាពហ្នឹង ហើយថែមទាំងអាចមើលទេសភាព បានជុំវិញទៀតផង។

តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone ឫ iPod Touch iOS 5 ឫទាបជាងនេះ
2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫបណ្តាញទូរស័ព្ទ
3. កម្មវិធី Panoramatic 360

វិធីអនុវត្តន៍

1.ជាដំបូង សូមបើកកម្មវិធី Panoramatic 360 បន្ទាប់មកចុចរើសយក Landscape។
PanoramaPanoramatic

2. ចាប់ផ្តើមចុចថតប៉ុស្តិទីមួយ ដោយចុចលើប៊ូតុងកាម៉េរាលើអេក្រង់។ លោកអ្នក នឹងចាប់អារម្មណ៍ ឃើញមាន រូបភាពថ្លានៅខាងឆ្វេងនៃអេក្រង់។ នោះគឺ គឺតំណនៃចុងប៉ុស្តិទីមួយ ។ បន្ទាប់មក សូមរំកិល កាម៉េរាថតទៅខាងស្តាំ ដើម្បីអោយតំណរូបភាពថ្លានោះ ជាន់ពីលើ ដើមតំណនៃប៉ុស្តិទីពីរ រួចសឹមចុចប៊ូតុងកាម៉េរា ដើម្បីថត។
PanoramaticPanoramatic
Panoramatic

3.ធ្វើដូចនេះ រហូតបានបណ្តោយរូបភាពដែលលោកអ្នក ចង់បាន។ បន្ទាប់មកចុច ប៊ូតុង Done។
PanoramaticPanoramatic
PanoramaticPanoramatic

4. រួចមក ចុចប៊ូតុង FINISH ហើយ សូមរើសគុណភាពរូបភាព ក្នុងប្រអប់ Output Quality រួចចុច RENDER ដើម្បីអោយវាបង្កើត។
PanoramaticPanoramatic

5.បន្ទាប់មក យកម្រាមដៃចុចលើរូបភាព ហើយរំកិលទៅរកពាក្យ Copy to Photo Album ដើម្បីរក្សារូបភាពនេះ ទៅបណ្ណាល័យរូបភាពរបស់យើង។ ត្រឡប់មកផ្ទាំង HomeScreen ហើយចុចលើ Photos នោះលោកអ្នក នឹងបានឃើញរូបភាពបែប Panorama ដែលបានថតមិនខាន៕
PanoramaticPanoramatic
Panoramatic




Loading...

ចូលរួមមតិតាមរយៈ Facebook