Search

[គំនូសក្រហ្វិក] ជីវិត និងពេលវេលារបស់ Steve Job

Steve-Jobsខាងក្រោមនេះ គឺជាគំនូសក្រាហ្វិកដែល រៀបរាប់ពី ជីវប្រវត្តិរបស់ អតីតនាយកប្រតិបត្តិរបស់ Apple គឺលោក Steve Jobs ដែលបានបាត់បង់ជីវិត ទៅហើយ ក្នុងអាយុ 56 ឆ្នាំ នៅពេលដែល ជីវិតការងារ របស់គាត់ រះខ្ពស់បំផុត។ ក្នុងជីវិតការងារ ជាង 30 ឆ្នាំរបស់គាត់ គាត់បានបង្កើត ផលិតផលប្រវត្តិសាស្រ្ត ជាច្រើន ទាក់ទងនឹង បច្ចេកវិទ្យា កុំព្យូទ័រផ្ទាល់ខ្លួន និឧបករណ៍ស្តាប់ភ្លេង។ ក្រៅពីរៀបរាប់ពីជីវិតផ្ទាល់ខ្លួន និងការងាររបស់ Jobs ហើយ ចុងបញ្ចប់នៃ គំនូសក្រាហ្វិកនេះ ក៏បង្ហាញនូវតួលេខសំខាន់ៗទាក់ទងនឹង Apple ដែរ។ តំលៃរបស់ ក្រុមហ៊ុន Apple បច្ចុប្បន្នគឺ $306 ពាន់លានដុល្លារ ខ្ពស់ជាង ក្រុមហ៊ុនយក្ស Microsoft ដល់ទៅ 1/3 ដង។ 69% នៃប្រាក់ចំណូលរបស់ Apple គឺចេញមកពី ស្រឡាយផលិតផល ដែលគេបង្កើតឡើង ក្នុងអំឡុងពេល 10 ឆ្នាំនេះ [ក្រោយពេល Jobs ត្រឡប់មកវិញ]។

iPhone ជាង 40 លានគ្រឿង ត្រូវបានលក់ដាច់ កាលពីឆ្នាំ 2009 ដែលស្មើរនឹង 1.79 គ្រឿងក្នុងមួយវិនាទី។ តួលេខ អ្នកដែលប្រើម៉ាស៊ីន Mac បច្ចុប្បន្ន មានប្រមាណ 54 លាននាក់។ ចំណែក កម្មវិធីប្រមាណ 14 ពាន់លាន សំរាប់ប្រព័ន្ធ iOS ត្រូវបានគេដោនឡូដ ពី App Store ដែលជា ទីផ្សារកម្មវិធីមួយធំជាងគេ ហើយមានកម្មវិធីប្រមាណ 425 ពាន់ apps ក្នុងនោះ។ ចំណែកតួលេខចំរៀង ក៏មិនអន់ដែរ គឺមានចំរៀង ជាង 15 ពាន់លានបទ ត្រូវបានគេទិញ នៅលើ iTunes ហើយចំណែក អ្នកដែលមានគណនី iTunes គឺមានចំនួន 225 លាននាក់៕
 
[គំនូសក្រហ្វិក] ជីវិត និងពេលវេលារបស់ Steve Jobs
Steve-Jobs-and-His-Life




Loading...

ចូលរួមមតិតាមរយៈ Facebook