Search

[ព័ត៌មាន] ហេតុអ្វី Steve Jobs ចូលចិត្តពាក់ អាវយឺតកមូលដៃវែង និងខោខៅប៊យ?

Steve-Jobs with his TurtlenecksSteve Jobs គឺជាបុរសម្នាក់ ដែលមានការតុបតែងសំគាល់ខ្លួនមួយ ប្លែកពីគេ។ សំលៀកបំពាក់មួយសំរាប់ ដែលគាត់ និយមស្លៀកពាក់បំផុតគឺ ខោខៅប៊យ, អាវយឺតកមូលដៃវែង និងស្បែកជើងខ្លុបកីឡា។ មនុស្សជាច្រើនឆ្ងល់ ពីការរសនិយមរបស់គាត់ តែ ចំណែកមួយ ក្នុងសៀវភៅរបស់ លោក Walter Isaacson ដែលសរសេរពី ជីវប្រវត្តិរបស់ Jobs បានផ្តល់នូវ ចំលើយ ដល់សំណួរនេះ។
“ពេលធ្វើដំណើរទស្សនៈកិច្ចទៅប្រទេសជប៉ុន អំឡុង ដើមទសវត្ស​​ 1980 លោក Jobs បានសួរ ប្រធានក្រុមហ៊ុនសូនី លោក Akio Morita ថា ហេតុអ្វី បុគ្គលិកគ្រប់រូប ក្នុងរោងចក្រ តែងតែពាក់ ឯកសណ្ឋាន?

លោក Akio បានប្រាប់វិញថា ក្រោយពេល សង្រ្គាម [លោកលើកទី 2] ពួកគេ មិនសូវមានអ្វីស្លៀកពាក់នោះទេ ដូចនេះ ក្រុមហ៊ុនជាច្រើន ដូចជា Sony ត្រូវតែ ប្រគល់ដល់ បុគ្គលិករបស់ខ្លួន នូវសំលៀកបំពាក់ ដើម្បីពាក់ធ្វើការ ជារៀងរាល់ថ្ងៃ។ ហើយអស់ជាច្រើនឆ្នាំមក ឯកសណ្ឋាននេះ បានក្លាយជា ស្ទីលសំគាល់មួយ ហើយសំរាប់ Sony នេះ គឺជាវិធីមួយ ដែលផ្សាភ្ជាប់ បុគ្គលិក និងក្រុមហ៊ុន។”

Steve-Jobs with his Turtlenecks
អ្នកដែលចេញម៉ូដ ឯកសណ្ឋាន អោយក្រុមហ៊ុន Sony គឺអ្នករចនាម៉ូដ ដ៏ល្បីល្បាញ Issey Miyake។ Jobs បានទាក់ទងទៅគាត់ ដើម្បីអោយគាត់ រចនាម៉ូដ អាវក្រៅ សំរាប់ Apple។ Jobs បានអោយដឹងថា ពេលដែលគាត់ បង្ហាញគំរូរព្រាងម៉ូដនេះ ដល់អ្នកគ្រប់គ្នា ហើយប្រាប់ពួកគេថា បើសិនយើងពាក់វាទាំងអស់គ្នា វានឹងអស្ចារ្យណាស់។ Jobs ដឹងថា គ្មានអ្នកណា ចូលចិត្តគំនិតនេះទេ! [ពួកបច្ចិម ចូលចិត្តសេរីភាព ហើយមិនចូលចិត្ត គេដាក់គំនាប លើសេរីភាពផ្ទាល់ខ្លួន ដូចជា ការនិយាយស្តី និងស្លៀកពាក់នោះទេ]
បើទោះជាយ៉ាងនេះក្តី Jobs បានក្លាយជាមិត្តភក្តិម្នាក់របស់ Miyake ហើយគាត់ តែងតែ ជួបគាត់ជាប្រចាំ។ ក្រោយមក គាត់កើតគំនិត ចង់បាន ឯកសណ្ឋាន ផ្ទាល់ខ្លួន។ ដូចនេះ គាត់បាន ស្នើរអោយ Miyake ព្រាងម៉ូដ អាវយឺតកមូលដៃវែង (Turtlenecks) ដែលគាត់ ចូលចិត្ត ហើយគាត់ មានអាវបែបនេះ រាប់រយ ក្នុងទូរខោអាវគាត់… គ្រាប់គ្រាន់ អោយគាត់ពាក់មួយជីវិត៕




Loading...

ចូលរួមមតិតាមរយៈ Facebook