Search

[វីដេអូ] Bloomberg | Game Changers: វីដេអូឯកសារអំពីជីវិតការងាររបស់ Steve Jobs

Steve Jobs Timeline
នេះ គឺជាខ្សែវីដេអូឯកសារ អំពីជីវិតការងាររបស់ Steve Jobs ស្ថាបនិក និងអតីតនាយកប្រតិបត្តិ Apple ដែលបាន ចាក់ផ្សាយលើទូរទស្សន៍ Bloomberg កាលពី ថ្ងៃទី 14 ខែតុលា ឆ្នាំ 2010។ Jobs ត្រូវបានគេហៅថា ជានាយកប្រតិបត្តិម្នាក់ ដែលមានគំនិតច្នៃប្រឌីតខ្ពស់ ហើយជាមនុស្សដែល ហ៊ានប្រថុយទៀតផង។ គាត់គឺជានិមិត្តរូបម្នាក់ ដែលបានផ្លាស់ប្តូរ ពិភពនៃបច្ចេកវិទ្យា និងការកំសាន្ត។ ក្រុមហ៊ុនដែលគាត់ បង្កើតពី រោងដាក់ឡានរបស់គាត់ ឥឡូវមានតំលៃជាង $200 ពាន់លានដុល្លារ។

វីដេអូខាងក្រោមនេះ បានរៀបរាប់តាំងពី គាត់នៅវ័យជំទង់, របៀបដែលគាត់ចាប់ផ្តើម ក្រុមហ៊ុន Apple ពីរោងឡាន ជាមួយ Steve Wozniak, ការជោគជ័យរបស់ម៉ាស៊ីន Apple II, ជំលោះអំណាចនៅក្នុងក្រុមហ៊ុន Apple, ការចាកចេញរបស់គាត់ទៅបង្កើត NEXT, ភាពជោគជ័យរបស់ក្រុមហ៊ុនគាត់ Pixar ក្នុងការបង្កើតរឿង “Toy Story”, ការត្រឡប់មក Apple វិញ និងការបង្កើត ផលិតផលបច្ចេកវិទ្យា ដ៏ជោគជ័យបំផុត ក្នុងពិភពលោក iPod, iPhone និង iPad។ សូមមើលវីដេអូ នៅខាងក្រោម:
 
Bloomberg | Game Changer: Steve Jobs (ភាគទី 1)
http://www.youtube.com/watch?v=WJtGKlSYE74
 
Bloomberg | Game Changer: Steve Jobs (ភាគទី 2)
http://www.youtube.com/watch?v=ZcLT2tmHwTY
 
Bloomberg | Game Changer: Steve Jobs (ភាគទី 3)
http://www.youtube.com/watch?v=SH7uH_44Uog
 
Bloomberg | Game Changer: Steve Jobs (ភាគទី 4)
http://www.youtube.com/watch?v=rHmftjSwPuU
 
Bloomberg | Game Changer: Steve Jobs (ភាគទី 5)
http://www.youtube.com/watch?v=k-9aHNpzCEo




Loading...

ចូលរួមមតិតាមរយៈ Facebook