Search

[រូបភាព] សមត្ថភាពកាម៉េរាថតរូបរបស់ iPhone 4S

iPhone 4S Cameraការកែកុនបន្ថែមថ្មីមួយរបស់ iPhone 4S លើ iPhone 4 ស៊េរីមុន គឺកាម៉េរារបស់វា។ កាម៉េរារបស់ iPhone 4S មានទំហំធំជាងមុន គឺ 8 MP ហើយអាចថតរូបបានធំបំផុត 3264×2448 ភិចសែល។ មានចំណុចកែប្រែ ចំនួន 3 លើកាម៉េរាថ្មីនេះគឺ: កែវម៉ាស៊ីនថត, ស៊ិនស័រពន្លឹ និងអង្គគណនារូបភាពកែវម៉ាស៊ីនថតរបស់ iPhone 4S មាន Aperture (រន្ធសំរាប់អោយពន្លឺចូល) ទំហំ f.24 ធំជាងម៉ូដែល ដែលនេះ មានន័យថា វាអាចអោយពន្លឺ ចូលបានច្រើនជាងមុន ធ្វើអោយគំលាតរវាង កម្មវត្ថុដែលត្រូវថត និងរូបភាពនៅពីក្រោយ កាន់តែច្បាស់ឡើង ហើយការបន្ថែម កញ្ចក់ពន្លឺរហូតដល់ 5 (លើស iPhone 4 មួយ) ទៅក្នុងកែវម៉ាស៊ីនថតរបស់វា កាន់តែជួយធ្វើអោយរូបភាព កាន់តែច្បាស់… មិនស្រពិល។ iPhone 4S មានបំពាក់ដោយ ស៊ិនស័រពន្លឺ Omnivision’s OV8830 ដែលជាប្រភេទស៊ិនស័រ CMOS backside illuminated ហើយ Apple បានអះអាងថា វាអាចចាប់យកពន្លឺបាន 73% ច្រើនជាងមុន ដែលនេះមានន័យថា កាម៉េរារបស់វា អាចចាប់យករូបភាពនៅទីងងឹត បានកាន់តែភ្លឺជាងមុន។

បន្ទៈឈីប A5 របស់វា មានបំពាក់មកជាមួយនូវ អង្គគណនារូបភាពថ្មី ដែលមានល្បឿនលឿន ដែលធ្វើអោយការចុចថតរូបមួយប៉ុស្តិៗ កាន់តែរហ័ស ហើយថែមទាំងអាច ចាប់យក Focus លើមុខកម្មវត្ថុ បានរហូតដល់ 10​ ឯណោះ។ រីឯការថតវីដេអូ របស់វា ឥឡូវអាចថតរហូតដល់លំដាប់ FullHD 1080p ព្រមទាំងមានមុខងារ Image Stabilization ដែលជួយកាត់បន្ថយ រូបភាពរលាក់ ពេលកាន់ថតទៀតផង៕
 
រូបភាពដែលថតដោយ កាម៉េរា iPhone 4S (ចុចលើរូប ដើម្បីពង្រីក)
iPhone 4S.Camera ShootiPhone 4S.Camera Shoot (3)iPhone 4S.Camera Shoot
iPhone 4S.Camera ShootiPhone 4S.Camera ShootiPhone 4S.Camera ShootiPhone 4S.Camera Shoot
ប្រភព: Apple, wired.com, eoshd.com, OmniVision




Loading...

ចូលរួមមតិតាមរយៈ Facebook