ព័ត៌មានគួរអោយសោកស្តាយបំផុតមួយ បានអោយដឹងថា អតីតស្ថាបនិក និងនាយកប្រតិបត្តិ Apple លោក Steve Jobs បានលាចាកលោកហើយ ក្នុងអាយុ 56 ឆ្នាំ ដោយរោគមហារីក។ នេះ គឺជាសេចក្តីប្រកាសរបស់ Apple នៅលើវ៉ិបសាយរបស់ខ្លួន:
“Apple បានបាត់បង់ អ្នកដែលមានទេពកោសល្យម្នាក់ ដែលពោរពេញទៅដោយ ទស្សនៈវិស័យ និងគំនិតច្នៃប្រឌីត ចំណែក ពិភពលោក បានបាត់បង់ មនុស្សម្នាក់ ដ៏អស្ចារ្យ។ អ្នកដែលមានសំណាងគ្រប់គ្រាន់ ដែលបានស្គាល់ និងធ្វើការជាមួយ Steve Jobs បានបាត់បង់ មិត្តភក្តិជិតស្និទ្ធម្នាក់ និងគ្រូម្នាក់ ដែលតែងតែ ជំរុញទឹកចិត្ត។ Steve បានចាកចេញ ក្រុមហ៊ុន ដែលមានតែគាត់ទេ ដែលអាច កតាំងឡើងបាន ហើយទស្សនៈ និងការតាំងចិត្តរបស់គាត់ នឹងនៅតែជា គោលការណ៍របស់ Apple ជានិច្ចនិរន្ត”
បើសិនជាលោកអ្នក ចង់ផ្ញើរសារចួលរួមរំលែកទុក សូមផ្ញើរទៅកាន់អ៊ីម៉ែល: rememberingsteve@apple.com
អត្ថបទពីមុន[វីដេអូ] Bloomberg | Game Changers: វីដេអូឯកសារអំពីជីវិតការងាររបស់ Steve Jobs
អត្ថបទបន្ទាប់[រូបភាព] សមត្ថភាពកាម៉េរាថតរូបរបស់ iPhone 4S
Loading...