Search

[ព័ត៌មានក្តៅ] ជួបជាមួយនឹង iPhone 4S

iphone4sអ្នកចូលរួមទស្សនា រំពឹងថា នឹងបានជួបជាមួយនឹង iPhone 5 ក្នុងព្រឹត្តិការណ៍ “Lets Talk About iPhone” កាលពីថ្ងៃទី 4 ខែតុលា ឆ្នាំ 2011 ម្សិលមិញនេះ។ តែអ្វីៗ មិនបានដូចដែលគេ រំពឹងទុកនោះទេ។ Apple បែរជាដាក់បង្ហាញ ស្មាតហ្វូន ស៊េរីថ្មីចុងក្រោយ iPhone 4S ដែលជា ម៉ូដែលមួយ កែកុនថ្មី ពី iPhone 4 ចាស់ទៅវិញ។

iPhone-4S-Camera

លក្ខណៈសម្បត្តិ iPhone 4S

ម៉ូដែលថ្មីចុងក្រោយនេះ មានរូបរាងដូច iPhone 4 ដែរ ហើយមានការផ្លាស់ប្តូរ ផ្នែករឹង អោយកាន់តែប្រសើរជាងមុនដូចជា បន្ទៈឈីប A5, អង្គគណនា Dual Core ARM Cortex-A9 ល្បឿន 1GHz, អង្គចងចាំ RAM ទំហំ 1GB, ដើរដោយប្រព័ន្ធប្រតិបត្តិការណ៍ថ្មី iOS 5, អាចប្រើបានទាំងបណ្តាញ GSM (Mobitel, Hello, Smart…) និង CDMA (Excel 018), ប្រព័ន្ធបញ្ជារដោយប្រើសំលេង Siri, កាម៉េរាធំ 8 MP, អាចថតវីដេអូបានក្នុងលំដាប់ 1080p@30fps និងប្លូធូស 4.0 ជាដើម។ ហើយក្រៅពីនេះ វាមានលក្ខណៈសម្បត្តិ ដូចនឹង iPhone 4 ដែរ។ iPhone 4S នឹងមានដាក់លក់ ជាផ្លូវការ នៅសហរដ្ឋ អាមេរិក នៅថ្ងៃទី 14 ខែតុលា ខាងមុននេះ ចំណែក ប្រព័ន្ធ iOS 5 នឹងដាក់ អោយដោនឡូដ នៅថ្ងៃទី 12 ខែតុលា ដំណាលគ្នា នឹងការបើកសម្ពោធ សេវាផ្ទុកទិន្នន័យអនឡាញ Apple iCloud។
 
តារាងប្រៀបធៀបលក្ខណៈសម្បត្តិ iPhone 4s vs. iPhone 4:
iphone4s.Spec

លទ្ធភាពក្នុងការ Jailbreak iPhone 4S នៅលើ iOS 5 GM

កម្មវិធី sn0wbreez v2.8.b.8 អាច Jailbreak ប្រព័ន្ធ iOS 5 GM នៅលើ iPhone 3GS, iPhone 4, iPod Touch និង iPad 1… នេះបើតាម Tweet ថ្មីចុងក្រោយរបស់លោក iH8sn0w។ តែ សំរាប់ iPad 2 និង iPhone 4S ដែលដើរលើ ប្រព័ន្ធ iOS 5 GM ប្រហែល ជាត្រូវរង់ចាំ យូរបន្តិចហើយ ទំរាំ គេអាច Jailbreak វាបាន ព្រោះ ម៉ូដែលទាំងពីរនេះ ប្រើបន្ទៈឈីប ស៊េរីថ្មី A5 ខុសពីម៉ូដែលមុនៗ៕

គួរកត់សំគាល់ថា ម៉ាស៊ីន iPad 2 ដែលដើរដោយប្រព័ន្ធ iOS 4.3.3 អាចប្រើកម្មវិធី Jailbreakme.com របស់លោក Comex ដើម្បី Jailbreak បាន។ តែ សំរាប់ iOS5 នៅមិនទាន់អាច Jailbreak បាននៅឡើយទេ។
 
វីដេអូណែនាំអំពី iPhone 4S:
http://www.youtube.com/watch?v=SFfm2uQbaLM&feature=player_embedded
លីងមើលវីដេអូ Apple Event: “Lets Talk iPhone” [ត្រូវការ QuickTime]: http://events.apple.com.edgesuite.net/11piuhbvdlbkvoih10/event/index.html




Loading...

ចូលរួមមតិតាមរយៈ Facebook