Search

[អត្ថបទវិភាគ] កាផ្សះផ្សារទំនាក់ទំនង ដ៏តានតឹង រវាង Apple និង Facebook

facebook-tablet-apple-hp-គេបានដឹងថា Apple និង Facebook មានទំនាក់ទំនងតានតឹង ជាងមួយឆ្នាំ កន្លះហើយ ទាក់ទងនឹង ជំលោះការបញ្ចូល Facebook ចូលក្នុងសេវា Ping របស់ iTunes។ ដើមចមនៃ ជំលោះនេះ កើតឡើង មុនការដាក់ចេញជា សាធារណៈនូវ ប្រព័ន្ធ iOS 4។ កាលនោះ Apple បានទាក់ទង ហើយស្នើរទៅកាន់ Facebook ក្នុងការរួមបញ្ចូលមុខងារ Facebook ចូលទៅក្នុងប្រព័ន្ធ iOS 4 ហើយថែមទាំង ស្នើរបង្កើតកម្មវិធី Facebook ដោយខ្លួនឯង ព្រោះខ្លួន [Apple] គ្មានជំនឿថា Facebook នឹងមានសមត្ថភាព បង្កើតកម្មវិធី Facebook សំរាប់ iOS ដ៏ល្អនោះទេ។ ភាពមិនចុះសំរុង បានកើតមានឡើង ហើយការចចារ ត្រូវបានផ្អាក។

មុននឹងចេញ iOS 4 ក្រុមហ៊ុន Apple បានផ្អាក គំរោងក្នុងការបញ្ចូល Facebook ទៅក្នុង iOS តែបានទុកអោយសេវា iTunes Ping របស់ខ្លួន ប្រើមុខងារ Facebook បាន ដោយមិនបាន ផ្តល់ដំណឹងដល់ ក្រុមហ៊ុន Facebook នោះទេ។ ទង្វើនេះ បាននាំអោយ Facebook បិទ Apple ក្នុងការទាញប្រើ APIs របស់ខ្លួន ដែលធ្វើអោយសេវា Ping មិនអាចដំណើរការបានជាមួយ មុខងារ Facebook។
 
mark_zuckerberg_steve_jobs
កាលពី 3 ខែមុន អតីតនាយកប្រតិបត្តិ Apple បានទៅទស្សនៈកិច្ច Facebook និងបានជជែកគ្នាជាមួយ Mark Zuckerberg អំពីកម្មវិធី Facebook សំរាប់ iPad។ Jobs បានដឹងថា Facebook កំពុងធ្វើការជាមួយ HP ក្នុងការបង្កើតកម្មវិធី Facebook សំរាប់ប្រព័ន្ធ webOS របស់ HP ហើយធ្វើអោយ Jobs មិនសប្បាយចិត្តសោះ ចំពោះរឿងនេះ។ Zuckerberg បានព្យាយាមលួងលោម Jobs ដោយការផ្អាក គំរោងខាងលើ តែ លោក Jonh Rubenstien ដែលជាប្រធានក្រុម webOS របស់ HP បានបដិសេធចំពោះ ការសំរេចចិត្តរបស់ Zuckerberg និងគំរាមប្តឹង Facebook ទៀតផង។ ទីបំផុត កម្មវិធី Facebook សំរាប់ webOS ត្រូវបានគេ ដាក់ចេញអោយប្រើប្រាស់ ជាសាធារណៈ តែវាមិនមានមុខងារពេញលេញនោះទេ ព្រោះ Facebook បានបិទ APIs ខ្លះពីកម្មវិធីនេះ ដូចដែលខ្លួន ធ្លាប់បានធ្វើជាមួយនឹង សេវា Ping កាលពី ឆ្នាំកន្លងទៅ។
HP បានចោទ ប្រកាន់ថា Facebook កំពុងប្រើយុទ្ធសាស្រ្ត “ជើងមួយជាន់ទូកពីរ”។ Facebook យល់ពីប្រយោជន៍ជាច្រើន នៃការរួមបញ្ចូល កម្មវិធីរបស់ខ្លួន ចូលទៅក្នុងប្រព័ន្ធ ជាស្រេច ដោយមិនចាំបាច់ អោយអ្នកប្រើប្រាស់ ដោនឡូដ បន្ថែម។ Facebook ដឹងថា Apple បានសំរេច ជ្រើសយក Twitter ដែលជាសេវាទំនាក់ទំនងសង្គម ផ្តោតលើ ការផ្ញើរ និងចែករំលែកព័ត៌មាន តាមរយៈសារខ្លីៗ រួមបញ្ចូលជាស្រេច ក្នុង ប្រព័ន្ធ iOS 5 របស់ខ្លួន ហើយណាមួយ Google បានចេញ Google+ ដែលជា សេវាទំនាក់ទំនងសង្គម ស្រដៀងនឹង Facebook ថែមទៀត។ Facebook បានក្រឡាស់ខ្លួន មួយរំពេច ហើយងាកមកយកចិត្ត Apple វិញ ដោយទាត់ចោល ក្តីសង្ឃឹមរបស់ HP ដែលរំពឹងថា ពេលបាន កម្មវិធី Facebook សំរាប់ webOS ខ្លួនអាចនឹងធ្វើអោយ ស្មាតហ្វូន HP Palm Pre និង តាប្ល៉េត HP Touchpad របស់ខ្លួន លេចធ្លោជាង តាប្ល៉េត ដទៃទៀត។

តាំងពីពេលនោះមក ទំនាក់ទំនងរវាង Apple និង Facebook បានប្រសើរឡើងជាងមុន ហើយពួកគេ ថែមទាំងបានធ្វើការរួមគ្នា ក្នុងគំរោង បង្កើតកម្មវិធី Facebook សំរាប់ iPad និង កម្មវិធី Facebook HTML5 web app [គំរោង Spartan] ថែមទៀតផង។ ការផ្សះផ្សារនេះ អាចទៅរួច ក៏ព្រោះ ក្រុមហ៊ុនទាំងពីរនេះ មានសត្រូវរួមគ្នា គឺ Google




Loading...

ចូលរួមមតិតាមរយៈ Facebook