Search

[ព័ត៌មាន] ក្រុមផលិត iPhone ក្លែងក្លាយ ត្រូវបានចាប់ខ្លួន នៅចិន

A person holds fake iPhones being sold at a mobile phone stall in Shanghaiតាមប្រភពពី Reuters បានអោយដឹងថា កាលពីថ្ងៃ ព្រហស្បត្តិ កន្លងទៅ ប៉ូលីសចិន នៅ សៀងហៃ បានចាប់ខ្លួន មនុស្ស 5 នាក់ ពីបទផលិត និងលក់ iPhone ក្លែងក្លាយ។ iPhone ក្លែងក្លាយនេះ មិនមែនដូច​ iPhone លួចចម្លងម៉ូដដែលដើរដោយ ប្រព័ន្ធប្រតិបត្តិការចិន (HiPhone) នោះទេ ព្រោះវា ផលិតឡើង ដោយប្រើគ្រឿងបន្លាស់ ពិតប្រាកដរបស់ iPhone បន្ទាប់មក យកមកផ្គុំគ្នា ជា iPhone ថ្មី ហើយភាពខុសគ្នាពីរបស់ពិត គឹត្រង់ ថ្មរបស់វា អាចប្រើការបានរយៈពេលខ្លីជាង។

ប៉ូលីស បាននិយាយថា ពួកគេ ទាំង 5 នាក់នេះ គឺជាសមាជិក ក្នុងក្រុមជនល្មើស ដែលមានអង្គភាពគ្រប់គ្រងត្រឹមត្រូវ ហើយពួកគេ ទិញ គ្រឿងបន្លាស់ សំរាប់ផលិតនេះ ពីក្រុង Guangdong ភាគខាងត្បូង ប្រទេសចិន បន្ទាប់មក ផ្គុំវា នៅ Apartment ក្នុងក្រុង សៀងហៃ។ មាន iPhone ក្លែងក្លាយជាង 200 គ្រឿង ត្រូវបានដកហូត។ ថ្លៃដើម ក្នុងការផលិតនេះ គឺប្រមាណ 2,000 yuan ($313) ហើយពួកគេ លក់វា នៅទីផ្សារងងឹត និងនៅលើអ៊ីនធើណែត ប្រមាណ 4,000 yuan ($626) ថោកជាង របស់ពិតតែ $100 ដុល្លារ តែប៉ុណ្ណោះ។
ដូចនេះ មុនពេលទិញ iPhone គួរប្រយ័ត្នណា.. គួរទិញ iPhone ដែលមានប្រអប់ត្រឹមត្រូវ បន្ទាប់មក ឆែកមើល លេខ IMEI ដោយចុច *#06# ហើយផ្ទៀងផ្ទាត់លេខនេះ លើប្រអប់ និងគួរទិញវា ពីហាង ដែលគួរទុកចិត្ត៕
ប្រភព: Reuters




Loading...

ចូលរួមមតិតាមរយៈ Facebook