Search

[ព័ត៌មានក្តៅ] Amazon Kindle Fire តាប្ល៉េតតំលៃ $199 ជំរើសជំនួសថ្មីនៃ iPad 2

Amazon Kindle Fireក្រោយពេលលេចលឺព័ត៌មាន អស់ជាច្រើនខែ ទីបំផុត Tablet ថ្មីរបស់ Amazon បានចេញមកហើយ។ អស់រយៈពេល ជាង 18 ខែ ដែល iPad បានចេញមកទីផ្សារ វាអាចចាប់យកទីផ្សារបានរហូតដល់ជិត 70% ខណៈ គូប្រកួតប្រជែងរបស់វា ដូចជា Motorola Xoom, HP Touch Pad, RIM Playbook, Samsung Galaxy Tab, HTC Flyer និង LG Optimus Pad ជាដើម រួមគ្នាទៅ ធ្វើបានត្រឹមតែ 30% ប៉ុណ្ណោះ… នេះបើតាមប្រភពពី IDC។ Tablet ថ្មីនេះរបស់ Amazon មានឈ្មោះថា Kindle Fire ហើយ​ជាជាង កូពី មុខងារ និងរូបរាងរបស់ iPad ឧបករណ៍នេះ គឺជា Tablet ដែលសាមញ្ញ ដែលមានតំលៃត្រឹមតែ $199 ប៉ុណ្ណោះ តំលៃថោកជាង iPad រហូត 2.5 ដង។ តំលៃនេះ ជាតំលៃមួយ ដ៏ទាក់ទាញ សំរាប់ អាណាព្យាបាល ដែលចង់ទិញ Tablet អោយកូនៗប្រើ ហើយសាញនឹងតំលៃ ដ៏ថ្លៃរបស់ iPad។

Amazon Kindle Fire
Kindle Fire មានអេក្រង់ទំហំ 7 អ៊ីង, ដំណើរដោយប្រព័ន្ធ Android ហើយមានតែ WiFi ប៉ុណ្ណោះ និងមិនមានប្រព័ន្ធ 3G និងកាម៉េរា​នោះទេ។ វាផលិតឡើង សំរាប់មុខងារកំសាន្តតែប៉ុណ្ណោះ ហើយផ្តោតខ្លាំង ទៅលើ ការអានសៀវភៅ តែលោកអ្នក នៅតែអាច ប្រើវាបាន ដូច Tablet ដទៃទៀតដែរ ដូចជា ជជែកកំសាន្ត ឆែកអ៊ីម៉ែល លេងហ្គេម តាមរយៈ កម្មវិធីជាង 250,000 App នៅលើ Android Market។
នាយកប្រតិបត្តិ Amazon លោក Jeff Bezos មាននិយាយប្រាប់ អ្នកទស្សនា នៅឯ ពិព័រណ៍ក្រុង ញូយ៉ក ថា Amazon មានគំរោងនឹង ផលិត Tablet ថ្មីនេះ​ រាប់លានគ្រឿង៕
 
វីដេអូពី Amazon Kindle Fire
http://www.youtube.com/watch?v=jUtmOApIslE&feature=player_embedded
ប្រភព: IDC, CNN




Loading...

ចូលរួមមតិតាមរយៈ Facebook