Search

[គំនូសក្រាហ្វិក] តើអ្នកណា ដែលមានទំនោរនឹងផ្លាស់ប្តូរទៅប្រើ iPhone 5?

How-Likely-U-r-to-Upgrade-to-iPhone-5វ៉ិបសាយ PaidViewpoint.com បានធ្វើការ សិក្សាទីផ្សារនៅសហរដ្ឋ អាមេរិក ដោយចង់ដឹងថា តើ ប្រជាជន អាមេរិកប្រភេទណា ដែលទំនង នឹងផ្លាស់ប្តូរទូរស័ព្ទ ទៅកាន់ iPhone 5។ ការសិក្សា បានបង្ហាញថា ប្រមាណ 46% នៃអ្នក ដែលកំពុងប្រើ iPhone មានបំណងនឹង ផ្លាស់ប្តូរទៅប្រើ iPhone 5 ក្នុងអំឡុងពេល 6 ខែ ដែលវាបានចេញលក់។ អ្នកដែលប្រើ iPhone កាន់តែថ្មី [ស៊េរីចុងក្រោយ] មានទំនោរ កាន់តែខ្លាំង ក្នុងការផ្លាស់ប្តូរ ដែលផ្ទុយ ពីអ្នកដែលប្រើ iPhone ស៊េរីចាស់។

អតិថិជនដែលប្រើបណ្តាញ AT&T មានទំនោរ 1.5x ខ្ពស់ជាង អតិថិជនដែលប្រើបណ្តាញ Verizon ក្នុងការផ្លាស់ប្តូរទៅម៉ូដែលថ្មី។ ហើយជាចុងក្រោយ ក្រុមអតិថិជន ដែលមានអាយុរវាង 18-34 ឆ្នាំ មានទំនោរ 31% លើស ក្រុមអតិថិជនដែលមានអាយុ ច្រើនជាង 35 ឆ្នាំ ក្នុងការផ្លាស់ប្តូរ iPhone របស់ពួកគេ។

ចំណែក ចំណុចគួរអោយចាប់អារម្មណ៍ដទៃទៀតរួមមាន អតិថិជន អាមេរិក ប្រមាណ 11.7% បាន Jailbreak iPhone របស់ខ្លួន ហើយចំណែក មុខងារធំបំផុត ដែលនឹងទាក់ទាញ អតិថិជន អោយផ្លាស់ទៅ iPhone 5 គឺ ថ្មដែលអាចប្រើការ បានយូរជាងមុន៕
 
សូមមើលគំនូសក្រាហ្វិកពេញដូចតទៅ:
Who-Likely-to-Upgrade-to-iPhone-5




Loading...

ចូលរួមមតិតាមរយៈ Facebook